បឹងកេត ទទួលបាន៣ពិន្ទុត្រលប់មកផ្ទះបន្ទាប់ពីយកឈ្នះកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ១-០ នាកីឡដ្ឋាននៅស្ដាតចាស់ សម្រាប់ថ្ងៃទី២៣ កញ្ញានេះក្នុងក្របខណ្ឌ Metfone Cambodian League ជើងទី២ នៃក្រុមកំពូលតារាងទាំង៨ (Top8)។
គ្រាប់បាល់១គ្រាប់ពីការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា នៅនាទី៧០ ជួយឲ្យបឹងកេតទទួលបាន៣ពិន្ទុក្នុងការប្រកួតដ៏តានតឹងនេះ។ គួរបញ្ជាក់កាលជើងទី១នៅទឹកដីខេមបូឌាអ៊ែវ៉េ ក្រុមរបស់អ្នកចាត់ការ Lee Tae Hoon ចាញ់ក្រុមលោកគីម ភក្ដី ២-០។
ក្រុមបឹងកេតបន្តកំណត់ត្រាឈ្នះ១០០% ក្នុងការជួបគ្នា៦លើកទល់នឹងក្រុមទ័ព៖
កងយោធពលខេមរភូមិន្ទ ០-១ បឹងកេត (ជើងទី២ លីគ ២០២១)
បឹងកេត ២-០ កងយោធពលខេមរភូមិន្ទ (ជើងទី១ លីគ ២០២១)
កងយោធពលខេមរភូមិន្ទ ០-២ បឹងកេត (ជើងទី២ លីគ ២០២០)
បឹងកេត ៦-១ កងយោធពលខេមរភូមិន្ទ(ជើងទី១ លីគ២០២០)
បឹងកេត ៤-៣ កងយោធពលខេមរភូមិន្ទ (ជើងទី២ លីគ២០១៩)
កងយោធពលខេមរភូមិន្ទ ០-២ បឹងកេត (ជើងទី១ លីគ ២០១៩)។
រូបភាព៖ Metfone Cambodian League