MCL៖ ភ្នំពេញក្រោនឡើងទៅឈរកំពូលតារាង ក្រោយបឹងកេត និងស្វាយរៀងស្មើគ្នា ១-១

ម្ចាស់ផ្ទះបឹងកេត បានត្រឹមចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ក្រោយបញ្ចប់ដោយលទ្ធផល១-១ នាកីឡដ្ឋាន ខេបូឌាអ៊ែរវ៉េ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា។ កាលពីប្រកួតជើងទី១នោះ បឹងកេតឈ្នះ ២-១ កាលនៅទឹកដីស្វាយរៀង។

កីឡាករ Lopez Mendy ជាអ្នករកគ្រាប់បាល់ឲ្យព្រះខ័នរាជស្វាយរៀងនាំមុខមុន នៅនាទី៤៩ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រមុននឹងខ្សែបម្រើប្រយុទ្ធ សៀង ចន្ធា ស៊ុតគ្រាប់បាល់ឲ្យបឹងកេត តាមស្មើវិញ ១-១ នៅនាទី៧៩។

ដោយឡែកភ្នំពេញក្រោន បានយកឈ្នះ ណាហ្គាវើលដ៍ ៣-២ នៅកីឡដ្ឋាន កងយោធពល ខ.ភ.ម (ធីហ្វីអាមមី)។ ខ្សែបម្រើ Nieto Rondon រកបាន២គ្រាប់នៅនាទី២៣ និង៧៤ ខណៈ ប្រាក់ ធីវ៉ា ស៊ុតចូលនៅនាទី៤៣។ ចំណែក ខ្សែប្រយុទ្ធ Oliveira Marques រកបានពីរនៅនាទី៦២ និង៨០ ឲ្យណាហ្គាវើលដ៍ដែរ។

លទ្ធផលបែបនេះធ្វើឲ្យភ្នំពេញក្រោន ឡើងទៅកំពូលតារាងបណ្ដោះអាសន្នដោយមាន៣៧ពិន្ទុក្រោយឆ្លងកាត់ការប្រកួត១៦លើក ដោយឈ្នះ១១ ស្មើ៤ និងចាញ់១ តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង មាន៣៥ពិន្ទុ ខណៈវិសាខា និងបឹងកេត មាន៣៤ពិន្ទុដូចគ្នា ប៉ុន្តែវិសាខានៅសល់១ប្រកួតក្នុងដៃ។


រូបថត៖ Metfone Cambodian League

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH