បើយោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមចោរមួយក្រុមបានពាក់ម៉ាស់ ហើយចូលលួចតាមដំបូលសណ្ឋារគារ Le Royal Monceau ដែល Lionel Messi បានស្នាក់នៅ មុនពេលចុះមកខាងក្រៅអគារ ហើយចូលតាមទ្វារយ៉រដែលពួកគេបានដោះសោរនោះ។
កាមេរ៉ាសុវត្ថិភាពថតបានបុរសពាក់ម៉ាស់២នាក់តោងចុះចូលបន្ទប់ជាន់ទី៦កាលពីថ្ងៃពុធសប្ដាហ៍មុន។ នៅរាត្រីនោះ PSG បានធ្វើដំណើរទៅលេងនៅទឹកដីក្រុម Metz ប៉ុន្តែ Messi មិនបានទៅជាមួយទេដោយស្នាក់ក្នុងសណ្ឋាគារ ព្រោះតែមានរបួសក្រោយប្រកួត។
ខណៈបន្ទប់ដែលតារាឆ្នើមរូបនេះស្នាក់នៅ ត្រូវបានគេរាយការណ៍ថាចំណាយ ប្រមាណដល់ទៅ ១៧.០០០ ផោនក្នុងមួយយប់។ ជាសំណាងល្អ បន្ទប់ដែលគ្រួសារ Messi ស្នាក់នៅនោះ មិនត្រូវបានក្រុមចោរចូលទៅប៉ះពាល់អ្វីឡើយ។ ប៉ុន្តែជនរងគ្រោះម្នាក់ដែលជាទីប្រឹក្សាហិរញ្ញវត្ថុក្នុងទីក្រុងឌុយបៃបាននិយាយថានាងបានបាត់ខ្សែកមាស, ក្រវិលតម្លៃ និងលុយជាច្រើនបូកសរុប ៥៥០០០ផោន។
ប្រភព៖ BBC