Townsend បកស្រាយមូលហេតុអបអរស្ទាយរបស់ Ronaldo ពេលស៊ុតចូល Man United

ក្លិបបាល់ទាត់ Manchester United ទទួលបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះក្នុងដីខ្លួនឯងបន្ទាប់ពីស្មើគ្នា ១-១ ជាមួយ Everton ក្នុងដីខ្លួនឯងនាកីឡដ្ឋាន Old Trafford ក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេសសប្តាហ៍ទី៧។

គ្រាប់បាល់របស់ម្ចាស់ផ្ទះកើតឡើងដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial នៅនាទី៤៣ និងគ្រាប់តាមស្មើ ១-១ ដោយខ្សែបម្រើសញ្ជាតិអង់គ្លេស Andros Townsend នៅនាទី៦៥ ហើយគាត់ក៏បានអបអរស្ទាយ Siuu របស់ Ronaldo ។

ក្រោយបញ្ចប់ការប្រកួតខ្សែបម្រើ Andros Townsend បានបកស្រាយមូលហេតុអបអរស្ទាយ Siuu របស់ Ronaldo ពេលស៊ុតចូល Man United តាមស្មើ ១-១ ប្រាប់សារព័ត៌មាន BT Sports ថា៖ ការបង្ហាញស្ទាយអបអរនេះគ្មានន័យអ្វីផ្សេងឡើយក្រៅពីជាការគោរពចំពោះ Ronaldo ឡើយ។

Townsend បានលើកឡើងថា៖“បុរសម្នាក់នេះ (Ronaldo)គឺជា Idol របស់ខ្ញុំ។ ខ្ញុំធំធាត់ឡើងដោយទស្សនាការប្រកួតរបស់ Ronaldo និងចំណាយពរលនៅលើទីលានហ្វឹកហាត់ប្រចាំថ្ងៃដោយព្យាយាមអនុវត្តតាមបច្ចេកទេសរបស់គាត់។”

ប្រភព៖ BT Sports

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH