SeeYouSoon ជាអធិរាជលីគ MPL KH រដូវកាលទី១ប្រាក់រង្វាន់១៥០០០ដុល្លារ

ក្រុមខ្លាំង SeeYouSoon បាន​គ្រង​ជើង​ឯក MPL KH Season 1 ​ជា​ព្រឹត្តិការណ៍​ប្រកួត​​​កីឡា​អេឡិចត្រូនិក​លក្ខណៈ​លីគ​អាជីព​លំដាប់​អន្តរជាតិ​លើ​ទឹក​ដី​កម្ពុជា​សម្រាប់​វិញ្ញាសា ​ Mobile Legends: Bang Bang បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​ជា​ច្រើន​សប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ឈាន​ចូល​ដល់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣ ខែ​តុលានេះ ជើង​ឯក​ MPL KH រដូវ​កាល​ទី​១​ដែល​នាំ​មក​ជូន​ដោយ​​ MOONTON Games, Smart Axiata និង​ម្ចាស់​ឧបត្ថម្ភ Sting និង​ NCX Honda បាន​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ប្រកួត​​តាំង​ពី​ថ្ងៃ​ទី​​២៩ ខែ​កក្កដា និង​ប្រកួត​ជម្រុះពី​ថ្ងៃ​ទី​៨ ដល់ ដល់ថ្ងៃ​ទី​១៥ ខែ​សីហា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក​ ​ការ​ប្រកួត​​វគ្គសន្សំ​ពិន្ទុ Regular ​ចាប់​ពី​ថ្ងៃ​ទី​ ​២៨ ខែ​សីហា ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១​ ក្រុម​ខ្លាំងទាំង​​៨​​បាន​ប៉ះ​គ្នា​ទាំង​អស់ និងពិត​ជា​ស្វិត​ស្វាញ​បំផុត​ ហើយ​ក៏​ទទួល​បានចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ។ បន្ទាប់​ពី​​ក្រុម​នីមួយ​ៗ​​បាន​ធ្វើ​ការ​ប្រកួត​​៧​លើក​ដូច​គ្នា ក្រុម​ខ្លាំង​៦​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ឡើង​ទៅ​វគ្គ Playoffs ហើយ​ក្រុម​២​បាន​ធ្លាក់​ចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹត​តែ​អស្ចារ្យ​ទៀត​នោះ ការ​ប្រកួត​វគ្គ Playoff ពិត​ជា​តឹង​តែង​ខ្លាំងដោយ​សារ​វគ្គ​នេះ​​ក្រុម​​ម​​ឈ្នះ​​ក៏​មិន​ប្រាកដ​ថា​បាន​ឡើង​វគ្គ​បន្ត ហើយ​ក្រុម​ចាញ់​ក៏​មិន​ទាន់​អស់​ឱកាស​។ ក្រុម​នីមួយ​ៗ​ត្រូវ​ប្រកួត​​២​​ទៅ​៣​ប្រកួត​ទៀត​ទើប​រក​ឃើញ​ក្រុម​៤​ក្រុម​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ទី​បំផុត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រពិត​ជា​កក្រើក​ខ្លាំង​មែន​ទែន ក្រុម SeeYouSoon បាន​យក​ឈ្នះ​ក្រុម__DG Quantum ទាំង​ប្រផុត​ប្រផើយ​​​ក្នុង​​លទ្ធផលបច្ចេកទេស​ ៣-២ ដើម្បី​គ្រង​ជើង​ឯក​ MPL KH រដូវ​កាល​ទី​១​ដ៏​អស្ចារ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

MPL KH Season 1 បាន​ក្លាយ​ជា​វេទិកា​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន និង​លើស​ពី​ការ​រំពឹង​ ថ្វី​បើ​ជា​រដូវ​កាល​ដំបូង​នៅ​លើ​​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រុម​ទាំង​អស់​ដែល​បាន​ចូល​រួម​ប្រកួត​ពិត​​ជា​មាន​សមត្ថភាព​​ខ្ពស់ បច្ចេកទេស​ល្អ និង​ប្តេជ្ញា​ចិត្ត​ខ្លាំង។ ប្រការ​នេះវា​បាន​ជំរុញ​ឲ្យ​វិស័យ​កីឡា​អេឡិចត្រូនុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​មាន​សកម្មភាព​ផុលផុស និង​មានសន្ទុះ​ដើរ​ទៅ​មុខ​កាន់​តែ​ខ្លាំង​ដើម្បី​មាន​កម្រិត​សមត្ថភាព​ដូច​បណ្តា​ប្រទេស​នានា​លើ​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍ MPL KH បាន​កៀរគរ​អ្នក​ចូល​រួម​តាមរយៈ​បណ្តាញ​សង្គម Tiktok ចូល​លេង​រហូតដល់​ជាង​៤.២​លាន និងអ្នក​ចូល​រួម​ជាង​៤០០០​នាក់។ អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​​ព្រឹត្តិការណ៍​ប្រកួត​នេះមាន​សកម្មភាព​ខ្លាំង​ក្លា និង​ជោគជ័យ​ខ្លាំង​នោះ​គឺ​អ្នក​ទស្សនិកជន​ទស្សនា​ការ​ប្រកួត​រាប់​ម៉ឺន​នាក់តាម​រយៈ​​បណ្តាញ​សង្គម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​បច្ចេកទេស និង​ជំនាញ​កម្រិត​ខ្ពស់ ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​រឹត​តែ​ធ្វើ​ឲ្យ​​អ្នក​រៀប​ចំ​កម្មវិធី​គឺ​​MOONTON Games, Smart Axiata និង​ម្ចាស់​ឧបត្ថម្ភ Sting និង​ NCX Honda មាន​កម្លាំង​ចិត្ត​នាំ​មក​នូវ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បែប​នេះ​ទៀត​នា​ពេល​ខាង​មុខ។ ដូច្នេះ​ប្រសិន​បើ​គ្មាន​អ្នក​រៀបចំ​កម្មវិធី ក៏​ដូច​ជា​​អ្នក​ចូល​រួម​ឧបត្ថម្ភ​ទេ ព្រឹត្តិការណ៍ MPL KH នឹង​មិន​អាច​ដំណើរ​ការ​បាន​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​នីមួយ​ៗ​ទទួល​បាន​រង្វាន់​ដូច​ខាង​ក្រុម

  • ក្រុម​ជើង​ឯក៖ SeeYouSoon ទទួល​ពាន​ជើង​ឯក​មួយ មេដាយ​មាស និង​ប្រាក់​រង្វាន់ ១៥០០០​ដុល្លារ​អាមេរិក។
  • ក្រុម​លេខ​២៖ DG Quantum ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ៧០០០​ដុល្លារ​អាមេរិក។
  • ក្រុម​លេខ៣​៖​ Impunity KH ទទួល​បាន​មេ​ដាយ​សំរឹទ្ធ និង​ប្រាក់​រង្វាន់ ៣៨០០​ដុល្លារ​អាមេរិក។
  • ក្រុម​លេខ​៤៖ Burn Gaming ទទួល​បាន​ប្រាក់​រង្វាន់ ១៦០០​ ដុល្លារ​អាមេរិក
  • ក្រុម​លេខ​៥ស្ទួន៖ NewBlood និង Fennec Esports ទទួល​បានប្រាក់​រង្វាន់ ​១២០០ ​ដុល្លារ​អាមេរិកដូច​គ្នា។ ក្រុម​ទាំង​ពីរ​នេះ​មាន​ពិន្ទុ​ស្មើ​គ្នា។
  • ក្រុម​លេខ​៦-៧៖ Nortorious Angels និង Walker Esports ទទួល​បាន​ប្រាក់​រង្វាន់ ​៣០០ ដុល្លារ​អាមេរិក​ដូច​គ្នា (សូមបញ្ជាក់​ថា ក្រុម​លេខ​៦ និង​៧​នេះ​មិន​បាន​ឡើង​មក​ប្រកួត​នៅ​វគ្គ Playoff ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាម​ជា​ជើង​ MPL KH ក្រុម SeeYouSoon នឹង​តំណាង​​ឲ្យ​ប្រទេស​កម្ពុជា​ទៅប្រកួត​ជើង​ឯក​ M3 World Championship ចុង​ឆ្នាំ​នេះ។ ជើង​ឯក​ពិភព​លោក M3 នឹង​រៀប​ចំ​ការ​ប្រកួតនៅ​ខែ​ធ្នូ ដែល​មាន​ក្រុម​ខ្លាំង​ចំនួន​​១៦​​​តំណាង​ឲ្យ​ជម្រើស​ជាតិ​១៦​មក​ពី​ជុំ​វិញ​ពិភព​លោក។ ព័ត៌មាន​លំអិត​នឹង​ប្រកាស​នៅ​ពេល​ក្រោយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH