កក្រើកហើយ ស្តេចប្រដាល់ Pacquiao ប៉ះដៃគូមិន​ធ្លាប់​ចាញ់ Errol Spence ខែសីហា

កំពូលអ្នកប្រដាល់អាស៊ី Manny Pacquiao រកដៃគូបានគឺកីឡាករអាមេរិក Errol Spence ដែលជាជើងខ្លាំងមិនទាន់ស្គាល់បរាជ័យសោះក្នុងអាជីព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃសុក្រកន្លងទៅនេះ ជើងខ្លាំងដែលគេស្គាល់ថាជាអ្នកបញ្ចប់កំណត់ត្រារាល់កីឡាករណាដែលមិនស្គាល់បរាជ័យគឺស្គាល់លើកដំបូងនៅពេលជួបគាត់ ឈានដល់អាយុ៤២ឆ្នាំត្រូវជួបកីឡាករវ័យក្មេង Errol Spence នៅថ្ងៃទី២១ ខែសីហា ខាងមុខនេះក្នុងការប្រកួតខ្សែក្រវាត់ពិភពលោកទម្ងន់ welterweight នៅទីក្រុងឡាស វេហ្គាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករដែលបានបាត់បង់កំណត់ត្រាជ័យជម្នះជាប់គ្នាដោយសារកណ្តាប់ដៃ Manny Pacquiao មានដូចជាជើងខ្លាំង Timothy Bradley, Jessie Vargas, Lucas Matthysse, Adrien Broner និងចុងក្រោយ Keith Thurman។ អ្នកគាំទ្ររំពឹងថា ស្តេចប្រដាល់អាស៊ីនឹងផ្តល់បរាជ័យលើកដំបូងដល់ Errol Spence។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ Spence អាយុ៣១ឆ្នាំ និងរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួនរយៈពេល១២ឆ្នាំហើយ។ លើកនេះ កីឡាករអាមេរិករូបនេះដាក់ខ្សែក្រវាត់ WBC និង IBF ឲ្យខ្លាចាស់កំពូលល្បិច Pacquiao ឡើងដណ្តើម។

Errol Spence មានប្រវត្តិប្រកួត២៧ដង គឺឈ្នះទាំងអស់ ហើយផ្តួលដៃគូឲ្យសន្លប់បាន២១ដង ប្រៀបធៀបនឹង Manny Pacquiao ប្រកួតបាន៧១ដង ឈ្នះ៦២ដង ចាញ់៧ដង ស្មើ២ដង និងផ្តួលដៃគូឲ្យសន្លប់៣៩ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH