ក្រុមឥណ្ឌូនេស៊ី បានឆ្លងផុតវគ្គជម្រុះ Play-Off AFC ASIAN CUP ឆ្នាំ២០២៣ ក្រោយយកឈ្នះក្រុមឆាយនីសតៃប៉ិ ទាំងពីរជើងលទ្ធផលសរុបលទ្ធផល ៥-១ (ជើងទី១: ២-១, ជើងទី២: ៣-០)។
បច្ចុប្បន្នឥណ្ឌូនេស៊ី ឡើងទៅកាន់វគ្គចែកពូលជុំទី៣ ដែលមាន២២ក្រុមឈរជើងក្នុងពូលស្រាប់។ ដោយឡែកកម្ពុជា ត្រូវប្រកួតជាមួយកោះហ្គាំជើងទី២ នៅយប់នេះបន្ទាប់ពីបានយកឈ្នះកោះហ្គាំ ក្នុងលទ្ធផល ១-០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។
១គ្រាប់នៅវគ្គទី១ ដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី២៦ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួត បន្ទាប់ពីការព្យាយាមវាយសម្រុកគ្នានៅវគ្គទី២ តែមិនមានគ្រាប់បាល់កើតឡើង ។
គួរបញ្ជាក់ក្នុងចំណោម២៤ក្រុមនៅជុំទី៣នឹងជម្រុះរកក្រុមខ្លាំងៗចំនួន១១ក្រុម ឡើងទៅប្រកួតជុំចុងក្រោយមួយទៀត ដែលមាន១៣ រួមទាំងម្ចាស់ផ្ទះចិន ដែលជាក្រុមខ្លាំងៗប្រចាំទ្វីបអាស៊ី (២៤ក្រុមដែរ) ដែលធ្វើឡើងនៅប្រទេសចិន នាឆ្នាំ២០២៣។ ចំណាត់ថ្នាក់ AFC ASIAN Cup ឆ្នាំ២០២៣នេះ គឺគិតទៅលើការលទ្ធផលការប្រកួតវគ្គជម្រុះ FIFA World Cup ថ្មីៗនេះ។