ជ័យជម្នះក្នុងការប្រកួតជម្រុះ World Cup របស់ ប៉ូឡូញ លើ អាល់បានី នៅ Tirana ត្រូវបានផ្អាកអស់រយៈពេលជាង ២០ នាទី បន្ទាប់ពីអ្នកគាំទ្រក្នុងម្ចាស់ផ្ទះបានគប់វត្ថុដាក់កីឡាករ។
Karol Swiderski បានជួយឲ្យ ប៉ូឡូញ នាំមុខមុនដោយនៅសល់ ១៣ នាទីទៀតក្នុងការប្រកួតវគ្គជម្រុះក្នុងពូល I។
ប៉ុន្តែរូបគេ និងមិត្តរួមក្រុមត្រូវបានយកដបប្លាស្ទិចជះចេញពីកន្លែងអង្គុយដែលធ្វើឱ្យកីឡាករចាកចេញពីទីលាន។
ការប្រកួតបានបន្តហើយ ប៉ូឡូញ បាននាំមុខ អាល់បានី ២ គ្រាប់។
មុនពេលហេតុការណ៍ដែលបណ្តាលឱ្យមានការពន្យារពេលយ៉ាងយូរខ្សែបម្រើប៉ូឡូញ Piotr Zielinski ក៏ជាគោលដៅសម្រាប់ហ្វូងមនុស្ស។
កិច្ចសម្ភាសន៍ក្រោយការប្រកួតជាមួយ Swiderski ក៏ត្រូវបានកាត់បន្ថយផងដែរ ខណៈដែលអ្នកចាត់ការប៉ូឡូញលោក Jakub Kwiatkowski បានលើកទឹកចិត្តគាត់ឱ្យចាកចេញនៅពេលដែលដបត្រូវបានគេគប់គាត់ម្តងទៀត។
ប្រធានក្រុមជម្រើសជាតិប៉ូឡូញ Robert Lewandowski បាននិយាយថា៖«បន្ទាប់ពីរកគ្រាប់បាល់ មានដបជាច្រើនហោះចូលទីលាន។ ដូច្នេះវាមានគ្រោះថ្នាក់បន្តិច ប៉ុន្តែយើងត្រលប់មកវិញហើយបញ្ចប់ការប្រកួត»។
អាល់បានី ដែលប៉ុនប៉ងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូង នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley ដើម្បីជួបជាមួយ អង់គ្លេស នៅខែក្រោយមុននឹងបញ្ចប់យុទ្ធនាការរនៅក្នុងទឹកដីជាមួយ Andorra។
ក្រុមជម្រើសជាតិប៉ូឡូញ ដែលកំពុងស្ថិតនៅពីក្រោយក្រុមរបស់លោក Gareth Southgate ចំនួន ៣ ពិន្ទុបានធ្វើដំណើរទៅកាន់ អង់ដូរ៉ា មុនពេលធ្វើជាម្ចាស់ផ្ទះទទួល ហុងគ្រី នៅខែវិច្ឆិកាសម្រាប់ការប្រកួតជម្រុះពីរលើកចុងក្រោយ៕
ប្រភព៖BBC