Phil Foden ខ្សែបម្រើជម្រើសជាតិអង់គ្លេស បានព្រមចុះកុងត្រាថ្មី៦ឆ្នាំទៀត ជាមួយក្លិប Manchester City រហូតដល់ឆ្នាំ២០២៧។
កីឡាករវ័យ២១ឆ្នាំ នៅសល់កុងត្រា៣ឆ្នាំទៀតជាមួយ Man City ប៉ុន្តែដោយសារតារាឆ្នើមរូបនេះ ក្លាយជាតួអង្គដ៏សំខាន់ក្រោមការដឹកនាំរបស់លោក Pep Guardiola ធ្វើឱ្យក្លិបផ្តល់រង្វាន់បន្ថែមកិច្ចសន្យាថ្មីជូន។ Man City គ្រោងនឹងប្រកាសជាផ្លូវការឆាប់ៗ បន្ទាប់ពី Foden ត្រឡប់មកពីក្រុមជម្រើសជាតិអង់គ្លេសវិញ៕
ប្រភព៖ Goal