ក្លិប FC Barcelona បានឈានដល់ដំណាក់កាលវិជ្ជមានហើយ ក្នុងការពិភាក្សាលើកិច្ចសន្យាថ្មីរបស់ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ Pedri រហូតដល់ឆ្នាំ២០២៦។
បើតាម Goal បានឱ្យដឹងថា Pedri រីករាយក្នុងការបន្តអនាគតជាមួយក្លិបអ្នកមានបុណ្យ ដែលនេះជាចំណុចវិជ្ជមានមួយសម្រាប់អនាគតក្រុម បន្ទាប់ពីចាប់ផ្តើមរដូវកាលនេះ មិនសូវបានលទ្ធផលល្អ។ តាមគម្រោងកិច្ចសន្យាថ្មីនេះ នឹងធ្វើឱ្យ Pedri វ័យ១៨ឆ្នាំ មានតម្លៃផ្តាច់កុងត្រាដល់ទៅ ៦០០លានអឺរ៉ូ (៥០៩លានផោន / ៦៩៤លានដុល្លារ)៕
ប្រភព៖ Goal