Mesut Ozil បានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីការប្តូរចេញនៅវគ្គទី ២ អំឡុងពេល Fenerbahce ស្មើ ២-២ ជាមួយ Royal Antwerp ក្នុងពានរង្វាន់ Europa League កាលពីថ្ងៃព្រហស្បតិ៍ដោយអតីតតារាសញ្ជាតិអាល្លឺម៉ង់រូបនេះបង្ហាញការខឹងសម្បាជាសាធារណៈចំពោះការសម្រេចចិត្តដកគាត់ចេញ។
គ្រាប់បាល់តាមស្មើបានកើតឡើងចំពេលដែលទម្រង់លេងអន់របស់ Ozil ខកខានក្នុងការទាត់បញ្ចូលទី ឬខុសគោលដៅក្នុងកំឡុងការទាត់ ២ លើកនៃ ៣ ជើងដំបូងក្នុងការប្រកួត ខណៈកីឡាកររូបនេះមិនអាចបញ្ជូនបាល់សូម្បីមួយលើកដើម្បីគាំទ្រការប្រយុទ្ធ។
គ្រូបង្វឹកលោក Vitor Pereira បានជ្រើសរើសផ្លាស់ប្តូរ Dimitrios Pelkas ដើម្បីជាការឆ្លើយតបដោយកំហឹងពីខ្សែបម្រើវ័យ ៣៣ ឆ្នាំរូបនេះដែលបានបញ្ចេញកំហឹងទៅលើដបទឹកនៅពេលដែលគាត់ចេញពីទីលានមុនពេលដោះអាវចេញ។
ថ្លែងបន្ទាប់ពីការប្រកួតលោក Pereira បានបដិសេធថ្កោលទោសចំពោះសកម្មភាពរបស់ Ozil ជំនួសវិញដោយសរសើរការបង្ហាញទម្រង់លេងនៅក្នុងការប្រកួតមួយដែលក្រុមព្យាយាមគ្រប់គ្រងបាល់។
លោកបានបន្ថែមថា៖«យើងត្រូវការអាំងតង់ស៊ីតេបន្ថែម និងឈាមស្រស់ដើម្បីប្រកួតលើទីលាន។ Mesut ធ្វើបានល្អនៅថ្ងៃនេះ គាត់អាចធ្វើបានយ៉ាងល្អនៅលើបាល់ ប៉ុន្តែថ្ងៃនេះយើងពិបាកក្នុងការរក្សាការគ្រប់គ្រង។ ខ្ញុំមិនអាចដឹងថានឹងមានអ្វីកើតឡើង ប្រសិនបើយើងមិនប្តូរគាត់ចេញ»។
Ozil សង្ឃឹមថាការផ្ទុះកំហឹងនឹងមិនរារាំងជម្រើសដំបូងនៅពេល Fenerbache ត្រលប់មកប្រកួតលីគវិញនៅចុងសប្តាហ៍ខាងមុខនេះនៅពេលត្រូវជួបជាមួយ Alanyaspor។
លទ្ធផលស្មើនៅក្នុងពូល B បានធ្វើឱ្យក្រុមប្រឈមមុខនឹងកិច្ចការលំបាកដើម្បីឈានទៅវគ្គចែកពូលនៃក្របខ័ណ្ឌ Europa League ដោយមានទាំង Eintracht Frankfurt និង Olympiacos នាំមុខច្រើនជាងបីពិន្ទុ៕
ប្រភព៖ Goal