ក្តៅៗ! សមាគមន៍​បាល់ទាត់​ជប៉ុន​អនុញ្ញាត​ឱ្យ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ផ្សាយផ្សាយ​​ការ​ប្រកួត​ថ្ងៃ​ស្អែក​នេះ​​

សេចក្ដីជូនដំណឹងស្ដីពីការផ្សាយផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំក្នុងពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 វគ្គជម្រុះពូលK៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោមទំនាក់ទំនងល្អរវាងសមាគមបាល់ទាត់ជប៉ុន(JFA) ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) យើងបានស្នើសុំភាគីជប៉ុន នូវសិទ្ធិផ្សាយការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាដែលភាគគីជប៉ុនមិនមានគម្រោងផ្សាយ។ ជាមួយការយោគយល់ភាគីខាងជប៉ុនបានអនុគ្រោះ និងឯកភាពយល់ព្រមតាមសំណើរបស់ ស.ប.ក អនុញ្ញាតផ្ដល់សិទ្ធិអោយក្រុមការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាអាចផ្សាយផ្ទាល់ការប្រកួតទាំងពីររបស់កម្ពុជាទៅលើហ្វេសបុកផេករបស់ស.ប.ក ក្នុងលក្ខខណ្ឌតម្រូវឲ្យរៀបចំការផ្សាយដោយខ្លួនឯងផ្ទាល់ជាមួយការប្រើប្រាស់កាមេរ៉ាមួយ (One camera) ហើយការផ្សាយគឺសម្រាប់តែនៅលើហ្វេសបុកផេករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមថ្លែងអំណរគុណដល់សមាគមបាល់ទាត់ជប៉ុនក្នុងការយោគយល់ និងអនុញ្ញាតសម្រាប់ករណីពិសេសនេះ។ សូមបងប្អូនរងចាំទស្សនាការប្រកួតនេះ នឹងសូមអធ្យាស្រ័យទុកជាមុនបើសិនជាមានការរអាក់រអួលបច្ចេកទេសក្នុងពេលផ្សាយផ្ទាល់ដោយខ្លួនឯងនេះសូមអរគុណ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

• កម្ពុជា v ហុងកុង | ២៣ តុលា ២០២១ | ម៉ោង ១១ព្រឹក(កម្ពុជា)| កីឡដ្ឋាន J-Village, Fukushima | ផ្សាយផ្ទាល់លើហ្វេសបុកផេកសហព័ន្ធ​បាល់ទាត់​កម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

• ជប៉ុន v កម្ពុជា | ២៦ តុលា ២០២១ | ម៉ោង ១១ព្រឹក(កម្ពុជា)| កីឡដ្ឋាន J-Village, Fukushima | ផ្សាយផ្ទាល់លើហ្វេសបុកផេកសហព័ន្ធ​បាល់ទាត់​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH