១០គូនេះ នឹងកក្រើកសង្វៀន Kun Khmer All Star លើក​ទី​២​ ថ្ងៃពុធនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្វៀន​គុន​ខ្មែរ​អលស្តារ (Kun Khmer All Star) នឹងវិល​ត្រឡប់​មក​ប្រើ​ចក្ខុ​អ្នក​និយម​តាម​ដាន​កីឡា​ប្រដាល់​វិញ​ហើយ​ដែលលើក​ទី​២​នេះ​នឹង​កាន់​ពិសេស និង​កក្រើក​ជាង​លើក​ទី​១។ ការ​ប្រកួត​មាន​ទាំង​ផ្សាយ​ផ្ទាល់​តាម​រយៈផេក Facebook ហើយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សាយផ្ទាល់ ព្រម​ទាំង​មាន​ការ​ផ្សាយ​តាម Youtube ថែម​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ព្រឹត្តិការណ៍​លើក​ទី​២​នេះ តារា​គុន​ខ្មែរ​ជួរ​មុខ ឡៅ ចិត្រា វិល​មក​កាន់​សង្វៀន​ជា​ថ្មីជួប​ជើង​ខ្លាំង​ ផល សោភ័ណ្ឌ ដែល​នឹង​វ៉ៃ​ជា​គូ​ក្រោយ​គេ​​ដែល​ជា​ទូទៅ​ហៅ​ថាគូ​ឯក។ ជា​មួយ​គ្នាជំនួប​សង​សឹក​របស់ ឃីម បូរ៉ា លើ អេលីត ចំរើន ក៏​ជា​គូ​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​ដែរ បន្ទាប់​ពី​ក្នុង​គុន​ខ្មែរ​អល​ស្តារ ឃីម​ បូរ៉ា សន្លប់​ក្រោម​កណ្តាប់​ដៃ​គ្រវាស់​ក្រោយ​របស់ អេលីត ចំរើន ព្រម​ទាំង​មាន​គូ​ពិសេស៨​គូ​ទៀត​ដែល​សរុប​ទាំង​អស់​មាន​១០​គូ។

ជា​ពិសេស​ទៀត​នោះ ក៏​មាន​ការ​ប្រកួត​លក្ខណៈ​សកល​អាជីព ការ​ប្រកួត​រុំអំបោះ​ឆៅ​លើ​ដៃ និង​ការ​ប្រកួត​ខ្សែក្រវាត់​ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH