​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម​​ ស្រ៊ាង សុរ៉ាឃីម ​តាំង​ចិត្ត​​អំពី​ដំណើរ​ចេញ​ទៅ​ប្រកួត​​ជើង​ឯកពិភព​លោក​នៅ​អេស្ប៉ាញ​

សមាជិក​ម្ចាស់​មេដាយ​​មាស៊ីហ្គេម​លើក​ទី​៣០ ​កីឡាការិនី ស្រ៊ាង សុរ៉ាឃីម បង្ហាញ​​ការ​តាំង​ចិត្ត​មុត​មាំ​មុន​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ប្រទេស​អេស្ប៉ាញ​នា​ដើម​ខែ វិច្ឆិកា ទោះ​​ហ្វឹកហាត់​ក្នុង​វិបត្តិ​កូវីដ-១៩  ​មិន​សូវ​ជាប់​លាប់​ក៏​ដោយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ​បាន​ឲ្យ​ដឹង​ថា៖«​ការ​ហ្វឹកហាត់​តាំង​ពី​ខែ​ មេសា មក​​មិន​សូវ​បាន​ល្អ​ដូច​​កាល​មុន​​កូវីដ-១៩​ ទេ​។ កាល​ខែ មេសា ក្រសួង​ឲ្យ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​អនឡាញ។ ​​អំឡុង​ខែ​ ឧសភា ​ទើប​គ្រូ​បង្វឹក​រក​ទីលាន​ឲ្យ​ហ្វឹកហាត់​ខាង​ក្រៅ ប៉ុន្តែ អត់​បាន​ជុំ​គ្នា​ទេ​ដោយ​សារ​កូវីដ-១៩។ ​ពួក​យើង​ត្រូវ​​ឆ្លាស់​វេន​គ្នា​មាន​អ្នក​ព្រឹក និង អ្នក​ហាត់​ថ្ងៃ។ ​ដូច្នេះ​ការ​ហ្វឹកហាត់​របស់​យើង​អត់​សូវ​បាន​ច្រើន​ និង​អត់​សូវ​ពង្រឹង​ខ្លាំង​ដូច​មុន​ទេ។ ពេល​ព្រឹក​ទៅ​ទីលាន ​និង​ពេល​ល្ងាច​តាម​អនឡាញ។ ឬ ពេល​​ព្រឹក​អនឡាញ ពេល​ល្ងាច​ហ្វឹកហាត់​អនឡាញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាង​ណា​ក្ដី ​​សមាជិក​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ឆ្នាំ ២០១៩ សង្កត់​ធ្ងន់​ថា៖«​ទើប​តែ​​ តុលា នេះ​ទេ​បង ដែល​គ្រូ​ប្រមូល​ផ្ដុំ​ឲ្យ​ហ្វឹកហាត់​ព្រឹក​ល្ងាច​ពេញ​លេញ ដើម្បី​ត្រៀម​ប្រកួត​ជើង​ឯក​ពិភព​លោក​ World Petanque Championship នៅ​ប្រទេស​អេស្ប៉ាញ។ យ៉ាង​ណា​ក្ដី​ ​ខ្ញុំ​នឹង​ខំ​ប្រឹង​ប្រកួត​ឲ្យ​​បាន​លទ្ធផល​ល្អ​បំផុត​ត្រលប់​មក​ប្រទេស​យើង​វិញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជើង​ឯក​​ប៊ូល​និង​ប៉េតង់​ពិភព​លោក​ World Petanque Championship ​នឹង​ចាប់​ផ្ដើម​ពីថ្ងៃទី១២ ដល់ទី២១ វិច្ឆិកា នៅក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ដែល​មានអ្នកចូលរួម ២ ០០០នាក់ មកពី ៥០​ប្រទេស ជុំវិញភិពលោក ។ ​​ក្រុម​កីឡាការិនី​ ដែល​មាន ស្រ៊ាង សុរ៉ាឃីម, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, និង ឃួន យ៉ារី ​នឹង​ចេញ​ដំណើរ​ទៅ​ថ្ងៃ​ទី ៩ ​វិច្ឆិកា ខាង​មុខ ​មុន​ពេល​ក្រុម​​​បុរស​​ទំនង​ចេញ​ទៅ​មួយ​សប្ដាហ៍​បន្ទាប់។ ​កម្ពុជា​នឹង​បញ្ជូន​កីឡាករ-កីឡាការិនី​ ទៅ​ប្រកួត​ក្នុង​កម្មវិធី​ពិភព​លោក​នេះ​ចំនួន ៨ នាក់ និង គ្រូ​បង្វឹក ពីរ​រូប។ ស្រ៊ាង សុរ៉ាឃីម ​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម ២០១៩ ជា​មួយ​សមាជិក ៣ រូប​ផ្សេង​ទៀត​មាន​​ ដួង ឌីណា, ឃួន យ៉ារី និង វង ចន្ថា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ SR

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH