ក្រុមតោខៀវ Chelsea បានឡើងទៅកាន់វគ្គ៨ក្រុម នៃពាន Carabao Cup ហើយ បន្ទាប់ពីពួកគេយកឈ្នះលើ Southampton ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយបញ្ចប់លទ្ធផលម៉ោងធម្មតាស្មើគ្នា ១-១។
Reece James ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឱ្យ Chelsea ខណៈដែល Theo Walcott និង Will Smallbone ជាអ្នកស៊ុតមិនបានសម្រេចធ្វើឱ្យ Southampton ធ្លាក់ត្រឹមវគ្គនេះ។ Chelsea បានប្តូរកីឡាករ៦នាក់ ខុសពីកាលប្រកួតឈ្នះ Norwich ៧-០ នៅ Premier League។ ការចាប់ឆ្នោតវគ្គ៨ក្រុម នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕
ប្រភព៖ BBC