កម្ពុជាគ្រោងនឹងសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោដ៏​មហោឡារិក​ចុងឆ្នាំនេះ

គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គ្រោង​នឹង​រៀប​ចំ​ពិធី​សម្ពោធ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោក​ធំ​ដុំ​ដែល​ប្រហែល​ជា​ខែ​ធ្នូ ចុង​ឆ្នាំ​នេះ បន្ទាប់​ពី​​ភាគ​ចិន​ដែល​ជា​អ្នក​កសាង​បាន​ប្រគល់​ជា​ផ្លូវ​ការ​មក​ឲ្យ​កម្ពុជា​កាល​ពី​ប៉ុន្មាន​ខែ​មុន ក្រោយ​ពេល​កសាង​រួច​រាល់​ជា​ស្ថាពរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ម្សិល​មិញ ​​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​សហព័ន្ធ​កីឡា​ជាតិ​ស្តីពី​វឌ្ឍនភាព​សម្រាប់​ត្រៀម​ស៊ីហ្គេម​​នៅ​ប្រទេស​វៀតណាម និង​ស៊ីហ្គេម​២០២៣​​ថា នឹង​រៀប​ចំ​ពិធី​សម្ពោធ​​ពហកីឡដ្ឋាន​ជាតិ​មរតក​តេជោ​នា​ខែ​កុម្ភៈ​ចុង​ឆ្នាំ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម​ថា ពិធី​សម្ពោធ​​អាច​នឹង​ធំ​អធិក​អធម​ និង​ប្រហែល​ប្រើ​ពេល​២​ថ្ងៃ។ ក្នុង​នោះ​មាន​ពិធីសូត្រ​មន្ត និង​​ក្រុងពាលី​ដែល​ត្រូវ​ចំណាយ​ពេល​យូរ ដូច្នេះ​អាច​ធ្វើ​មួយ​ថ្ងៃ​ដាច់​ដោយ​ឡែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក​​​ពិធី​សម្ពោធ ​ដែល​មាន​សកម្មភាព​ជា​ច្រើន​ដូច​ជា គោរព​ភ្លេង​ជាតិ​ចិន និង​កម្ពុជា ពិធី​កាត់​ខ្សែ​បូ របាំ​ជូន​​ពរ សុន្ទរកថាខាង​ភាគី​​កម្ពុជា និង​ចិន អុច​កាំជ្រូច ទូង​ស្គរ ការ​សម្តែង​សិល្បៈ កីឡា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ពិសេស​ទៀត​នោះ អត្តពលោក​​សហព័ន្ធ​កីឡា​ជាតិ​ទាំង​អស់​ដែល​កំពុង​បោះ​ជំរំ​ហ្វឹក​ហាត់​ក្រោម​វិធាន​ការ​ទប់​ស្កាត់​កូវីដ​-១៩​ទាំង​ចូល​រួម​​​ក្នុង​ពិធី​សម្ពោធពហកីឡដ្ឋាន​ជាតិ​មរតក​តេជោ​នេះ។ កីឡាករ កីឡាការិនី​នៃ​​ប្រភេទ​កីឡា​រៀង​ៗ​ខ្លួន​នៅ​ពេល​ដើរ​ដង្ហើ​ចូល​ឈរ​ក្នុង​តារាង​ទី​លាន​អាច​សម្តែង​កាយ​វិការតាម​ប្រភេទ​កីឡា​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ចូល​រួម​អាច​ប្រហែល​ជា​២​ម៉ឺន​នាក់ ឬ​ច្រើន​ជាងនេះ ដោយ​អាស្រ័យ​លើ​ស្ថានភាព​កូវីដ-១៩។

ព្រម​ជា​មួយ​គ្នា​នេះ​ក៏​គ្រោង​រៀប​ចំ​ពិធី​​រាប់​​ថយ​​ក្រោយ​​៥០០​ថ្ងៃ ដែល​​ចាប់​ពី​ថ្ងៃ​សម្ពោធ​ដល់​ស៊ីហ្គេម​ឆ្នាំ​២០២៣ ហើយអាច​មាន​ពិធីសម្តែង​​​ចេញ​រូប​ភាព​លេខ​៥០០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជា​យ៉ាង​ណា កម្មវិធី​លំអិត​នៃ​ពិធី​សម្ពោធ​ទាំង​ស្រុង​មិន​ទាន់​ត្រូវ​បាន​សម្រេច​ឡើយ។ កន្លង​មក​ទាំង​ប្រមុខ​សហព័ន្ធ​កីឡា​បាល់ទាត់ និង​សម្តេច​តេជោ ហ៊ុន សែន បាន​គាំទ្រ​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​យក​ព្រឹត្តិការណ៍​ប្រកួត AFF Suzuki Cup មក​​ប្រកួត​ដើម្បីសម្ពោធ​ពហុកីឡដ្ឋាន​ដ៏​អស្ចារ្យ​នេះ ប៉ុន្តែ​ការ​ដេញ​ថ្លៃ​បាន​ទៅ​ប្រទេស​សិង្ហបុរី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាព៖ Cambodia SEA GAMES 2023

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH