Naby Keita ត្រៀមខ្លួនរួចរាល់ អាចនឹងចូលលេងឱ្យ Liverpool វិញបាន ពេលប៉ះ Brighton នៅកីឡដ្ឋាន Anfield យប់នេះ ខណៈដែល Thiago ក៏បានត្រឡប់មកហ្វឹកហាត់បានវិញ ប៉ុន្តែប្រហែលមិនទាន់អាចចូលលេងបាននោះទេ។
Keita ត្រូវបានដូរចេញនៅតង់ទី២ កាលឈ្នះ Man Utd ៥-០ នៅ Old Trafford បន្ទាប់ពី Paul Pogba ឈូសបើកបាត។ ទោះយ៉ាងណា បញ្ហារបួសមិនធ្ងន់ធ្ងរដូចការរំពឹងទុកដំបូងនោះទេ ហើយកីឡាករលេខ៨រូបនេះ នឹងអាចត្រឡប់មកជួយក្រុមបានវិញ។ Thiago ដែលមានបញ្ហារបួសកំភួនជើង ក៏ខិតជិតអាចចូលលេងបានវិញដែរ បន្ទាប់ពីអាចចូលហ្វឹកហាត់ជាមួយក្រុមបានវិញ កាលពីថ្ងៃព្រហស្បតិ៍។ ដោយឡែក Fabinho ដែលមានបញ្ហារបួសជង្គង់ នឹងបន្តអវត្តមាន សម្រាប់ការប្រកួត នារាត្រីនេះ៕
ប្រភព៖ liverpoolfc