ប្រទេសវៀតណាមបានបញ្ជាក់១០០%ចំពោះការរៀបចំធ្វើម្ចាស់កីឡាស៊ីហ្គេមឆ្នាំ២០២១នេះ បើទោះជាវិបត្តិកូវីដ-១៩កំពុងវាយប្រហារពិភពលោកយ៉ាងណាក៏ដោយ។ នេះការបញ្ជាក់របស់ឯកឧត្តម វ៉ាក់ ចំរើន អគ្គលេខាធិការនៃគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន
កិច្ចប្រជុំកិច្ចប្រជុំចង្អៀត នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ប្រទេសវៀតណាម ដោយម្ចាស់ផ្ទះវៀតណាមបានអះអាងអំពីការរៀបចំព្រឹត្តិការណ៍ថា ត្រូវតែរៀបចំធ្វើ១០០% ដែលនេះគឺជាការបញ្ជាក់ជាថ្មី ក្រោយពីមានភាពស្រពិចស្រពិលអំពីការរៀបចំស៊ីហ្គេមនេះដោយសារវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត ថោង ខុន
តាមរយៈការបញ្ជាក់ជាថ្មី និងចុងក្រោយបំផុតនេះ បណ្តាប្រទេសនីមួយៗនៅអាស៊ានទាំងអស់ រាប់ទាំងកម្ពុជាផងត្រូវត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១នេះ។

កិច្ចប្រជុំចង្អៀត NOCC
ព្រមជាមួយគ្នា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) នៅលើទឹកដីកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការអនុញ្ញាតឲ្យក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់ចូលហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញ ប៉ុន្តែស្ថិតក្នុងក្របខ័ណ្ឌបិទខ្ទប់ដើម្បីបង្ការពីជំងឺកូវីដ-១៩៕

កិច្ចប្រជុំចង្អៀត NOCC

កិច្ចប្រជុំចង្អៀត NOCC
ប្រភព៖ Cambodia SEA GAMES 2023