Aston Villa ចង់តែងតាំងវីរបុរសក្លិប Liverpool គឺ Steven Gerrard ជាអ្នកចាត់ការថ្មីរបស់ពួកគេ ខណៈដែលអ្នកចាត់ការក្រុម FC Rangers រូបនេះ ក៏មានបំណងចង់មកដឹកនាំក្រុមនៅ Premier League។
បើតាម Goal បានឱ្យដឹងថា Gerrard វ័យ៤១ឆ្នាំ គឺជាគោលដៅទី១ របស់ Aston Villa ក្នុងការជំនួសតំណែងលោក Dean Smith ដែលត្រូវបានបណ្តេញចេញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលយ៉ាងខកបំណង នៅដើមរដូវកាលនេះ។ ការទាក់ទងទៅក្លិប Rangers ជាផ្លូវការ នឹងធ្វើឡើងនៅសប្តាហ៍នេះ ហើយ Villa គ្រោងតែងតាំង Gerrard ឱ្យបានមុនប្រកួត Premier League បន្ទាប់ ដែលនឹងត្រូវស្វាគមន៍ក្រុម Brighton នៅថ្ងៃទី២០ ខែវិច្ឆិកា៕
ប្រភព៖ Goal