ក្តៅៗ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រ

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣៧ទល់២៩ នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ (Pétanque World Championship) លើ​វិញ្ញាសាវាយពិន្ទុ (Shooting) នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។

មុននឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧របស់កម្ពុជារូបនេះបានយកឈ្នះកីឡាការិនីកាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃក្នុងលទ្ធផល ៣៧ទល់២៩។

ជ័យជម្នះនេះបានធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២របស់កម្ពុជាដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១។ គួររំលឹកថា កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាសជូនជាតិម្តងក្នុងឆ្នាំ២០១៧ ជាវិញ្ញាសាឯកត្តជន។

រូបភាព៖ Cambodia SEA GAMES 2023

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH