Haaland មិន​អាច​សម្រេច​ក្តី​សុបិន ​ទៅ​​​លេង​ World Cup 2022 បានទេ

ក្តី​សុបិន​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Erling Haaland របស់​ក្លិប​ Borussia Dortmund ​​ដែល​ចង់​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ន័រវេស ​​បាន​ឡើង​ទៅ​លេង​ World Cup ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍ ​​នៅ​ប្រទេស​កាតារ​នៅ​ឆ្នាំ​ក្រោយ​នោះ ​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ បន្ទាប់​ពី​ពួកគេ​ចាញ់​ហូឡង់​ ២-០ ​​យប់​មិញ។

គ្រាប់​បាល់​ចុង​​ម៉ោង​របស់​ Steven Bergwijn និង​ Memphis Depay ​បាន​ធ្វើ​ឱ្យ​ក្តី​ស្រម៉ៃ​របស់​ន័រវេស​រលាយ​ទាំង​ស្រុង។ បរាជ័យ​នេះ​ បាន​ធ្វើ​ឱ្យ​ន័រវេស ​​បញ្ចប់​ចំណាត់​ថ្នាក់​បាន​ត្រឹម​លេខ​៣ ក្នុង​ពូល​ G ​​​ខណៈ​ដែល​ហូឡង់​លេខ​១ ឡើង​ទៅ​​ World Cup 2022 ​​និង​ទួរគី​​លេខ​២ ត្រូវ​លេង​វគ្គ​ជម្រុះ​ (Play Off) ជា​បន្ត។ ន័រវេស ​​​បាន​លេង​ World Cup ​​ចុង​ក្រោយ​ តាំង​ពី​ឆ្នាំ​១៩៩៨ នៅ​ប្រទេស​បារាំង៕

ប្រភព៖ Goal
​​

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH