ល្អមែន! Mobile Legends រៀបចំកម្មវិធីតាមអនឡាញអបអរសាទរបុណ្យអុំទូក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំឡុងពេលនៃថ្ងៃឈប់សម្រាកក្នុងឱកាស អបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ យុវជនជាច្រើនបាននឹងកម្សាន្តអារម្មណ៍តាមរយៈការលេងកីឡា អេឡិចត្រូនិក​ “Mobile Legends: Bang Bang” នៅផ្ទះជាមួយមិត្តភក្តិ ពីព្រោះតែព្រះរាជ ពិធីបុណ្យអុំទូកមិនត្រូវបានប្រារព្ធក្នុងឆ្នាំនេះដោយសារវិបត្តិកូវីដ-១៩ ពួកយើងក៏អាចចូល រួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកតាមរយៈ Mobile Legend Bang Bang ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ដូចឆ្នាំមុនដែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក Mobile Legends: Bang Bang តែងតែរៀបចំព្រឹត្តិការណ៍ដ៏ធំដើម្បីអបអរដល់ព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរសម្រាប់អ្នកដែលចូលទៅទស្សនា និងលេងកម្សាន្តជាមួយ Mobile Legends: Bang Bang។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mobile Legends: Bang Bang បានអញ្ជើញសិល្បករ និងវិចិត្រករឲ្យរចនាទូក ង Mobile Legends ដែលរំលេចខ្លឹមសារ«សហការដើម្បីជ័យជម្នះ»។ ទូក ​ង​​នេះ​​​គឺ​​ជា​ការ​​ផ្សា​​ភ្ជាប់​គ្នា​ រវាង​ស្មារតី​នៃ​អ្នកប្រណាំង​ទូក​ប្រពៃណី​ជាតិ​ខ្មែរ​ និង​ស្មារតី​នៃ​កីឡា​អេឡិចត្រូនិក។  វា​មាន​ន័យ​ថា​ កីឡា​អេឡិចត្រូនិក​នឹងជាមធ្យោបាយថ្មីមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌ ប្រពៃណីជាតិខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទូកមានកៅអីចំនួន៥ដែលមានអត្តពលិក៥រូបក្នុងការប្រកួតកីឡា Mobile Legends។ វាពិតជាពិសេសដែលទូកនេះត្រូវបានបង្កើតឡើង តាមរចនាបទប្រពៃណី និងមាន សមាសធាតុរបស់ហ្គេមនៅលើទូក។ ទូកនេះពិតជាស្រស់ស្អាត ទាក់ទាញ​និងសក្តិសមនឹង ព្រះរាជពិធីបុណ្យអុំទុកឥតខ្ចោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមិនមានសកម្មភាពប្រណាំងទូកពិតប្រាកដនៅទន្លេចតុមុខទល់មុខព្រះបរមរាជវាំងឆ្នាំនេះក៏ដោយ ក៏ការប្រកួត Mobile Legends នៅតែបន្តដំណើរការ។ កំឡុងពេលព្រះរាជ ពិធីបុណ្យអុំទូក នឹងមានការប្រកួតកម្សាន្តតាមអនឡាញ ហើយអ្នកឈ្នះពីការប្រកួតនេះ នឹងមានឱកាសចូលរូមក្នុងពិធីបង្ហាញទូក ង របស់ Mobile Legends។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតក្រោមស្ថានភាពកូវីដ ដោយមានការអភិវឌ្ឍន៍សង្គម និងវប្បធម៌​មានវិធីជាច្រើន ដែលអាចឲ្យពលរដ្ឋចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក។ Mobile Legends បានចាប់ផ្តើម ជំហានដំបូងដើម្បីដាក់ចូលនៅវប្បធម៌ និងប្រពៃណីទៅក្នុងហ្គេម ហើយផ្តល់ជូនដល់អ្នក លេងអាចចូលរួមនូវសកម្មភាពវប្បធម៌តាមអនឡាញដ៏ល្អដែលមិនធ្លាប់មាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH