Bruno Fernandes ខ្សែបម្រើក្រុម Manchester United បានប្រាប់ពីមូលហេតុ ដែលខ្លួនបានអនុញ្ញាតឱ្យ Cristiano Ronaldo ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ ឈ្នះលើក្រុម Arsenal ៣-២ នៅ Premier League កាលពីយប់មិញ។
កីឡាករវ័យ២៧ឆ្នាំ បានឱ្យ CR7 ជាអ្នកស៊ុតវិញ បន្ទាប់ពីខ្លួនស៊ុតលើកចុងក្រោយមិនចូល ធ្វើឱ្យ Man Utd ចាញ់ Aston Villa ១-០ កាលពីថ្ងៃទី២៥ ខែកញ្ញា។ Bruno បានប្រាប់ដល់ BBC Sport ថា៖ “យើងមិនបានជជែកគ្នាមុននោះទេ។ ខ្ញុំធ្វើមិនបានសម្រេចនូវការស៊ុតចុងក្រោយ ដូច្នេះខ្ញុំជឿជាក់លើគាត់ ដូចដែលខ្ញុំជឿជាក់លើខ្លួនឯងដែរ។ នេះជាពេលសម្រាប់ Cristiano ដើម្បីស៊ុតបាល់ពិន័យ១១ម៉ែត្រ ព្រោះខ្ញុំខកខានលើកចុងក្រោយ។ វាមិនមានបញ្ហាអ្វីនោះទេ សម្រាប់នរណាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រនោះ”៕
ប្រភព៖ Goal