លោក នុត សូនី ដែលបច្ចុប្បន្នជាជំនួយការរបស់គ្រូបង្គោល អ៊ុង កនយ៉ានិត ធ្លាប់បំពេញបេសកកម្មឲ្យជម្រើសជាតិកម្ពុជាទៅលេងពានបង្កើតឡើងដំបូង Tiger Cup (បច្ចុប្បន្ន Suzuki Cup) នៅឆ្នាំ ១៩៩៦ ដោយមានម្ចាស់ផ្ទះសិង្ហបុរី។ លោកជាអ្នកទាត់បញ្ចូលទីមុនគេឲ្យកម្ពុជាក្នុងពានបាល់ទាត់តំបន់អាស៊ានមួយនេះ ពេលចាញ់ក្រុមវៀតណាម ៣-១។ ទោះមិនបានឈ្នះការប្រកួតណាមួយក្នុងពូល ដែលមាន ៥ ប្រទេស ក៏ជាការត្រួសត្រាយផ្លូវមួយក្នុងពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍មួយនេះរបស់កម្ពុជាដែរ។
លោក នុត សូនី រកបាន ២ គ្រាប់សម្រាប់ជម្រើសជាតិកម្ពុជា នៅ Suzuki Cup និង ជម្រុះ Asian Games ឆ្នាំ ១៩៩៨ មុនពេលចូលនិវត្តន៍។
លោកគ្រូ នុត សូនី ចាប់ផ្តើមលេងបាល់ទាត់ពីឆ្នាំ ១៩៩០ នៅក្រុមបាល់ទាត់ ខណ្ឌ ៧ មករា
១៩៩១ លេងនៅ តំណាងអោយរាជធានីភ្នំពេញ ដាណាង និង ណាចាង ប្រទេសវៀតណាម
១៩៩២ លេងក្នុងតំណាង ខណ្ឌ ៧ មករា ទៅលេងប្រទេសទ្បាវ វៀងចន្ទ
១៩៩៣ ជាប់ជម្រើសជាតិ ហើយបានទៅលេងនៅបាងកក
១៩៩៤ សមាជិកក្នុងក្រុមខេត្តបន្ទាយមានជ័យ លេងនៅតំបន់វារីអគ្គិសនី ខេត្តឈាងរ៉ៃ ប្រទេសថៃ
១៩៩៥ ជាប់ជម្រើសជាតិកម្ពុជា ចូលលេង ស៊ីហ្គេមលើកដំបូង នៅប្រទេស ឈាងម៉ៃ
១៩៩៦ ត្រូវគ្រូសញ្ជាតិអាល្លឺម៉ង់ Joachim Fickert កោះហៅចូលជម្រើសជាតិទៅលេងពាន Tiger cup (បច្ចុប្បន្នពាន AFF Suzuki Cup ឬ AFF Cup) លេងនៅប្រទេស សិង្ហបុរី។ នោះជាលើកដំបូងដែលអតីតខ្សែបម្រើជម្រើសជាតិរូបនេះទាត់បញ្ចូលទីមុនក្នុងនាមប្រធានក្រុមជម្រើសជាតិ។ គ្រានោះលោកត្រូវបានកត់ត្រាក្នុងសៀវភៅ ថាជាកីទ្បាករធ្នើមមួយរូបក្មុងប្រទេសតំបន់អាស៊ាន។
១៩៩៧ ព្រឹត្តិការណ៍ស៊ីហ្គេម ប្រទេសតណ្ឌូនេស៊ី កម្ពុជាប្រកួតចាញ់ថៃ ៤ – ០, ចាញ់ វៀតណាម ៣-១, ចាញ់ សិង្ហបូរី ២-១ ចុងម៉ោង, ឈ្នះ មីយ៉ាន់ម៉ា ៣-១ និង ឈ្នះ ព្រុយណេ៤-០ ។
១៩៩៨ លេងឲ្យជម្រើសជាតិក្នុងការប្រកួតជម្រុះ Asian Games ដែលពេលនោះកម្ពុជាចាញ់ លីបង់ ៥-១ (១គ្រាប់នេះរកបានដោយលោក នុត សូនី)។
១៩៩៩ ចូលលេងឲ្យជម្រើសជាតិនៅស៊ីហ្គេម នាប្រទេសប្រុយណេ។ កម្ពុជាចាញ់ក្រុម ឥណ្ឌូណេស៊ី ១-០,ចាញ់ ម៉ាឡេស៊ី ២-៧,ចាញ់ សិង្ហបុរី ០-២ និង ស្មើ ព្រុយណេ ៣-៣។
២០០០ លោកបានចាកចេញពីក្រុម បាល់ទាត់ជម្រើសជាតិ ប៉ុន្តែ បន្តលេងឲ្យជម្រើសជាតិហ្វូលសាលឆ្នាំ ២០០១ និង ២០០២ វិញ មុនព្យួរស្បែកជើង។
គួរបញ្ជាក់ថា លោក នុត សូនី ក្លាយជាគ្រូជំនួយរបស់នគរបាលជាតិតាំងពីកកើតដំបូងមុនឆ្នាំ ២០១០ និងធ្លាប់ជាគ្រូបង្គោលបណ្ដោះអាសន្ន ក្រោយការចាកចេញរបស់លោក ប្រាក់ សុវណ្ណារ៉ា រដូវកាលមុន ផងដែរ៕
ដោយ SR