សាលី អ៊ូមើត បញ្ចប់វិញ្ញាសា 2021 Jet Ski Pro Tour វគ្គសំខាន់​ទី៣ទទួល​បានលេខ១

ជើង​ខ្លាំង​ម៉ូតូ​ទឹក​កម្ពុជា សាលី អ៊ូមើត ទទួល​បាន​ចំណាត់ថ្នាក់លេខ១​ដោយ​ធ្វើ​បាន​ល្អឥតខ្ទោះ បន្ទាប់​ពី​សរុប​ទាំង៤​ជុំ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​ពី​ការ​ប្រកួតកីឡាម៉ូតូទឹក ពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 (មាន​៣​វគ្គ​​ធំ​ៗ) នៅប្រទេសថៃក្នុងការប្រកួត កាលពីថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ។

សាលី អ៊ូមើត បាន​ឲ្យ​ដឹង​ថា ៖«ជុំ​ទី​៣​នេះ ខ្ញុំធ្វើបានល្អ ពី​ព្រោះ​ម៉ូតូខ្ញុំ​អត់មានបញ្ហា បន្ទាប់​ពី​ ចប់ការប្រកួតជុំនីមួយៗ។ អ្នក​បច្ចេកទេសបា​នត្រួ​តពិនិត្យ​ជាប្រចាំ​២​ថ្ងៃ ដែលធ្វើឲ្យខ្ញុំ​​ធ្វើ​បាន​ ​ល្អ​ឥត​ខ្ចោះ​នៅពេលនេះ»។

មែន​ទែន កីឡាករ​ខ្មែរ-ឥស្លាម​រូប​នេះ​​ដណ្ដើមបានលេខ១​ពី​ការ​ប្រកួត​ទាំង​៤ជុំ ដូច្នេះ​មាន​ន័យ​ថា រូប​គេធ្វើ​បាន​ Perfect Games ​ដែល​កម្រ​មាន​កីឡាករ​ណា​ធ្វើ​បាន​ណាស់។

សម្រាប់​ការ​ប្រកួត​៣​វគ្គ​ធំ​​​សំខាន់​ៗ អ្នក​ពូកែ​បើក​ម៉ូតូ​ទឹក​កម្ពុជារូបនេះ​បាន​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​វគ្គ​៣ បើ​ប្រៀប​ធៀប​នឹង​​វគ្គ​ទី២​ដែល​រូប​មាន​​​បញ្ហាម៉ូតូហើយ​បញ្ចប់​ទាំង​៤​ជុំ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​​៤ ប៉ុន្តែ​កាល​ពីវគ្គ​ទី​១​រូប​គេ​បាន​ចំណាត់​ថ្នាក់​លេខ​១ និង​វគ្គ​ទី​៣​ចុង​ក្រោយ​នេះ​បាន​ចំណាត់​ថ្នាក់​លេខ​១​វិញ។

យ៉ាង​ណាណា កាល​ពី​វគ្គ​ទី​១ ប្អូន​ជីដូន​មួយ​របស់​ខ្លួន​គឺ​កីឡាករ មីន មូស្តាន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ ខណៈវគ្គ​ទី​៣​ប្អូន​ជីដូន​មួយ​របស់​គេ​បាន​ចំណាត់​ថ្នាក់​លេខ​៣​វិញ។

នេះ​ជា​ការ​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​សម្រាប់​កីឡាករ​កម្ពុជា​ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​ដែល​ក​ម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ៕

រូប​ភាព៖ សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH