Robert Lewandowski បានតាមស្មើកំណត់ត្រា Bundesliga របស់ Gerd Muller សម្រាប់គ្រាប់បាល់ទាត់បញ្ចូលទីក្នុងមួយឆ្នាំច្រើន ខណៈ Bayern Munich បានយកឈ្នះ Stuttgart ៥ទល់០។
គ្រាប់បាល់ទាំងពីររបស់ Lewandowski យប់មិញនេះ គឺជាគ្រាប់ទី ៤២ របស់រូបគេក្នុងឆ្នាំ២០២១ ដែលស្មើនឹងគ្រាប់បាល់របស់ Muller កាលពីឆ្នាំ១៩៧២។
គ្រាប់បាល់មួយគ្រាប់ទៀតក្នុងការប្រកួតចុងក្រោយនៃឆ្នាំនេះរបស់ Bayern នៅលេងក្នុងដីទល់នឹង Wolfsburg នៅថ្ងៃសុក្រ ដែលនឹងផ្តល់ឱ្យ Lewandowski កំណត់ត្រាដាច់ខាត។
កាលពីខែ ឧសភា ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញបានទាត់បញ្ចូលទីនៅនាទីចុងក្រោយនៃរដូវកាល២០២០-២១ ដើម្បីបំបែកកំណត់ត្រារបស់ Muller សម្រាប់គ្រាប់បាល់នៅ Bundesliga ក្នុងរដូវកាល៕
ប្រភព៖ BBC