See You Soon ធ្វើបានកំណត់ត្រាខ្ពស់បំផុតក្នុងជើងឯកពិភពលោក M3 ឯក្រុម​ជើងឯក​ក្តោបប្រាក់រង្វាន់៣០ម៉ឺនដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​កីឡា​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា See You Soon លើ​ប្រភេទ​វិញ្ញាសា Mobile Legends: Bang Bang ធ្វើ​បាន​កំណត់​ត្រា​ខ្ពស់​បំផុត​របស់​ខ្លួន​សម្រាប់​ការ​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភព​លោក M3 World Championship រៀប​ចំ​ដោយ​ Moonton Games នៅ​ប្រទេស​សិង្ហបុរី​ពី​ថ្ងៃ​ទី​៦​ដល់​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នាម​ជើង​ឯក MPL KH រដូវ​កាល​ទី​១ ក្រុម​ See You Soon បាន​កាន់​ទង់​ជាតិ​កម្ពុជា​ដោយ​មោទនភាព​ទៅ​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភព​លោក M3។ នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​តំណាង​កម្ពុជា​មួយ​នេះ​ធ្វើ​មិន​បាន​ល្អ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាញ់​៣​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល C ក្រុម See You Soon មិន​ទាន់​អស់​ឱកាស​ទេ​ដោយ​ធ្លាក់​មក​ប្រកួត​វគ្គ Lower Bracket ដែល​ជា​តំបន់​ក្រុម​ចាញ់​ពី​វគ្គ​ក្នុង​ពូល​ដើម្បី​បន្ត​ក្តី​សង្ឃឹម​ទៅ​វគ្គ​បន្ត។ វគ្គ​នេះ ក្រុម​កម្ពុជា​បាន​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល និង​លើស​ពី​ការ​រំពឹង​ទុក​នៅ​ពេល​បាន​លត់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល RED CANIDS ដោយ​លទ្ធផល​ពីរ​ហ្គេម​គឺ ២-០ ដើម្បី​ទៅ​វគ្គ​បន្ទាប់​ជួប​ក្រុម​ម៉ាឡេស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​ជា​មួយ​ក្រុម​ម៉ាឡេស៊ី​គឺ​ជា​ឱកាស​ស្វែង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ហើយ​បាន​បើក​ការ​នាំ​មុខ TDK ហ្គេម​ទី​១​គឺ ១-០។ ប៉ុន្តែ​នៅ​ក្រុម​ម៉ាឡេស៊ី​នេះ​បាន​វាយ​បក​​វិញ​ឈ្នះ​ពីរ​ហ្គេម​ដើម្បី​បញ្ចប់​ការ​ប្រកួត​ក្រុម See You Soon ចាញ់ ១-២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​ការចូល​រួម​​ប្រកួត​លើក​ដំបូង​របស់​ក្រុម​តំណាង​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​ពិភព​លោក M3 World Championship បន្ទាប់​ពី​ជើង​ឯក​នេះ​​​បាន​រៀប​ចំ​៣​លើក​មក​ហើយ​គិត​ទាំង​ឆ្នាំ​២០២១​នេះ។ ប្រការ​នេះ​មាន​ន័យ​ថា ក្រុម​កម្ពុជា​បាន​រៀន​ពី​ការ​ចាញ់​ដើម្បី​អភិវឌ្ឍ​ខ្លួន​រហូត​ស្គាល់​ជ័យជម្នះ​ដែល​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​សម្រាប់​ខ្លួន​លើ​ឆាក​អន្តរជាតិ។ ចប់​ព្រឹត្តិការណ៍​នេះ See You Soon ស្ថិត​នៅ​ចំណាត់​​ថ្នាក់​លេខ​៩​ដោយ​ឈរ​ពី​លើ​ក្រុម​ផ្សេង​៧​ក្នុង​ចំណោម​ក្រុម​ចូល​រួម​១៦​មក​ពី​ប្រទេស​ផ្សេង​ៗ​ និង​ទទួល​បាន​ប្រាក់​រង្វាន់​១៥​០០០​ដុល្លារ​អាមេរិក​ត្រឡប់​មក​មាតុភូមិ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍​ធំ​អស្ចារ្យ​ដែល​ផ្តល់​ជូន​អ្នក​គាំទ្រ​នៅ​កម្ពុជា​ទូទាំង​ប្រទេស​មាន​ការចូល​រួម​ឧបត្ថម្ភ និង​ដៃ​គូ​សហការ​ដូច​ជា​ក្រុម​ហ៊ុន​ទូរសព្ទ Smart, ភេសជ្ជៈ Sting, ធនាគារ​ស្ថាបនា, ក្រុម​ដឹក​ជូន​អាហារ Foodpanda និង​រថយន្ត LMCar។ ជា​ពិសេស​មាន​ការ​ចូល​រួម​លើក​ទឹក​ចិត្ត​ខ្លាំង​ពី​​អ្នក​គាំទ្រ និង​តារាបាល់ទាត់​ល្បី​ៗ​ដូច​ជា ចាន់ វឌ្ឍនាកា, ធារី ចន្ថាប៊ីន, តារា​ស្រី​ល្បុក្កតោ ពេជ្រ ចរណៃ ព្រម​ទាំង​តារា​ចម្រៀង​ល្បី​ៗ​ដូច​ជា ចិត្ត​ កញ្ចនា  4T5 ជី ដេវីត និង​​តារា​ចម្រៀង​ផ្សេង​ៗ​ទៀតនៅ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ហើយ​បាន​និពន្ធ​បទ​ចម្រៀង​ចំណង​ជើង”អាណា​ចក្រ​អ្នក​ចម្បាំង Kingdom of Warriors”ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ជើង​ឯក​បាន​ទៅ​លើ​ក្រុមហ្វីលីពីន The Blacklist International ប៉ុន្តែ​ក្រុម​នេះ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ចាញ់​ក្រុមអាមេរិក​ខាង​ជើង BTK ដោយ​លទ្ធផល ៣-២ និង​បាន​ធ្លាក់​មក​តំបន់ Lower Bracket។ យ៉ាង​ណា នៅ​វគ្គ​នេះ​ពួក​គេ​​បាន​ផ្តួល​ដៃ​គូ​៥​ប្រកួត​ជាប់​គ្នា​ដើម្បី​ក្លាយ​ជា​ជើង​ឯក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​គឺ ក្រុម​ហ្វីលីពីន​ទាំង​ពីរ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែលក្រុម The Blacklist International ​ចំណាយ​ពេល​តែ​៤​ហ្គេម​ប៉ុណ្ណោះ​ក្នុង​ចំណោម​៧​ហ្គេម​​ដើម្បី​ផ្តួល​មិត្ត​រួម​ជាតិ​ ONIC PH ​ដោយ​លទ្ធផល ៤-០ ដើម្បី​ក្លាយ​ជា​ជើងឯក​ពិភព​លោក M3 រដូវ​កាល​ទី​៣​ជា​មួយ​នឹង​ប្រាក់​រង្វាន់​៣០​ម៉ឺន​ដុល្លារ​អាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាជិក​ក្រុម​របស់ The Blacklist International កីឡាករ laner OHEB បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ (MVP) ប្រចាំ​ព្រឹត្តិការណ៍៕

សម្រាប់​ប្រាក់​រង្វាន់សរុប៨០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ក្រុម​នីមួយ​ៗ​ទទួល​បាន​ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណាត់​ថ្នាក់ ក្រុម ប្រាក់​រង្វាន់
ជើង​ឯក ក្រុម The Blacklist International (ហ្វីលីពីន) ៣០០,០០០​ដុល្លារ
លេខ​២ ក្រុម ONIC PH (ហ្វីលីពីន) ១២០,០០០​ដុល្លារ
លេខ​៣ ក្រុម BTK (អាមេរិកខាង​ជើង) ៨០,០០០​ដុល្លារ
លេខ៤ ក្រុម EVOS SG (សិង្ហបុរី) ៥៥,០០០​ដុល្លារ
លេខ៥និង​៦ ក្រុម TODAK (ម៉ាឡេស៊ី) និង RRQ Hoshi (ឥណ្ឌូណេស៊ី) ៤០,០០០​ដុល្លារ​ដូច​គ្នា
លេខ៧និង​៨ ក្រុម Natus Vincere (តំបន់ CIS) និង  Keyd Stars (ប្រេស៊ីល) ៣០,០០០​ដុល្លារដូច​គ្នា
លេខ៩ ១០ ១១ និង​១២ See You Soon (កម្ពុជា), RSG SG (សិង្ហបុរី), BEDEL (តួកគី) និង ONIC Esports (ឥណ្ឌូណេស៊ី) ១៥,០០០​ដុល្លារ​ដូច​គ្នា
លេខ១៣ ១៤ ១៥ និង១៦ RED Canids (ប្រេស៊ីល), Malvinas Gaming (អាមេរិកឡាទីន), GX Squad (មជ្ឈិមបូព៌ា) និងTeam SMG (ម៉ាឡេស៊ី) ១០,០០០​ដុល្លារ​ដូច​គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH