លោក Joan Laporta និង Mino Raiola នឹងពិភាក្សាអំពីអនាគតរបស់ Erling Haaland, Matthijs de Ligt និង Noussair Mazraoui នៅក្នុងកិច្ចប្រជុំឯកជនមួយក្នុងសប្តាហ៍នេះ នេះបើយោងតាមលោក Gerard Romero ដែលជាប្រភពគួរឱ្យទុកចិត្តបានរាយការណ៍។
កីឡាករទាំងបីត្រូវបានគេនិយាយថាជាគោលដៅផ្ទេររយៈពេលវែងរបស់ Barcelona ។Erling Haaland និង Noussair Mazraoui ទំនងជានឹងចាកចេញពីក្លឹបរៀងៗខ្លួននៅចុងឆ្នាំនេះ។ សម្រាប់ Matthijs de Ligt ខ្សែការពារកណ្តាលត្រូវបានគេរំពឹងថានឹងអាចចាកចេញក្នុងឆ្នាំ 2023 ប៉ុណ្ណោះ។
Barca មានឱកាសល្អក្នុងការផ្ទេរ Mazraoui មកជំនួសកន្លែង Sergino Dest ។ ខ្សែការពារស្តាំសញ្ជាតិអាមេរិករូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Bayern Munich និង Chelsea នាពេលថ្មីៗនេះ៕
ប្រភព៖ Sport English