នាយកប្រតិបត្តិ និងជាស្ថាប័នស្ថាប័នប្រដាល់ ONE Championship ជាអ្នកបង្កើតក្លឹបបង្ហាត់ប្រដាល់ដ៏ល្បីល្បាញនៅប្រទេសសិង្ហបុរីគឺក្លឹប Evolve។
រហូតដល់ពេលនេះ ក្លឹបប្រដាល់ និងហាត់ប្រាណដ៏ទំនើបនៅសិង្ហបុរីនេះមានអាយុជាច្រើនឆ្នាំហើយ។ លោក Chatri Sityodtong បានរៀបរាប់ថា លោកបានយកគ្រូបង្ហាត់ប្រដាល់ទី១គឺលោក Papa Daorung ទៅបង្ហាត់មួយថៃនៅក្លឹប EVOLVE ដែលបានបើកលើកដំបូងក្នុងឆ្នាំ២០០៨។
នៅពេលនោះ គ្រូបង្វឹករូបនេះជួបបញ្ហាខ្វះខាតយ៉ាងខ្លាំងហើយទទទួលបានប្រាក់ខែប្រហែលជា២៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ប៉ុន្តែនៅពេលនេះ គាត់ទទួលបានប្រាក់ខែច្រើនជាមុន៣០ដង។ ប្រការនេះមានន័យថា គ្រូបង្វឹកនេះទទួលបានប្រាក់ចំណូលប្រហែលជ៧៥០០ដុល្លារអាមេរិកនៅក្លឹប EVOLVE។
លោក Chatri Sityodtong បានប្រាប់ពីមូលហេតុដែលធ្វើឲ្យបង្កើតក្លឹបប្រដាល់នៅប្រទេសសិង្ហបុរីថា គោលបំណងរបស់លោកនៃការបង្កើតក្លឹប EVOLVE ដែលផ្តល់ឱកាសឲ្យមនុស្សគ្រប់គ្នាអាចបំពេញក្តីស្រមៃរបស់ខ្លួនជុំវិញកីឡា ដូច្នេះហើយបានជាលោកជ្រើសរើសដាក់ឈ្មោះ EVOLVE ដែលមានន័យថា នរណាក៏អាចចូលរួមបាន៕