Aaron Ramsey គ្រោងនឹងចាកចេញពី Juventus ក្នុងខែនេះ បន្ទាប់ពីលោក Massimiliano Allegri បានបញ្ជាក់ថា កីឡាករសញ្ជាតិវេលស៍ គឺជាកីឡាករដែលចាកចេញ។
Ramsey បានបង្ហាញខ្លួនត្រឹមតែ ៥ ដងប៉ុណ្ណោះក្នុងការប្រកួតទាំងអស់សម្រាប់ Juventus ក្នុងរដូវកាលនេះ ដោយលេងបានត្រឹមតែ ៩៧ នាទីប៉ុណ្ណោះនៅ Serie A។
ខ្សែបម្រើដែលជួបបញ្ហារបួសក្នុងរដូវកាលនេះ មិនមែនជាផ្នែកនៃផែនការរយៈពេលវែងរបស់លោក Allegri ជាមួយនឹងរបាយការណ៍ដែលបង្ហាញថារូបគេអាចនឹងត្រលប់ទៅលេងបាល់ទាត់នៅប្រទេសអង់គ្លេស។
Ramsey ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអតីតក្លិប Arsenal, Everton និង Newcastle ខណៈដែលរបាយការណ៍កាលពីថ្ងៃអង្គារ៍បានបញ្ជាក់ Burnley បានដាក់សំណើរផ្លូវការសម្រាប់កីឡាករវ័យ ៣១ ឆ្នាំ ប៉ុន្តែត្រូវបានបដិសេធដោយកីឡាករ។
លោក Allegri បាននិយាយថា៖«Ramsey គាត់បានត្រលប់មកវិញនៅថ្ងៃនេះ បន្ទាប់ពីពួកយើងបានឱ្យគាត់សម្រាកពីរបីថ្ងៃដើម្បីធ្វើការ ហ្វឹកហាត់ដាច់ដោយឡែកពីគ្នាក្នុងប្រទេសអង់គ្លេស។ ទោះយ៉ាងណាក៏ដោយ គាត់ជាកីឡាករដែលចាកចេញ»។
Ramsey បានចូលរួមជាមួយក្លិបយក្សអ៊ីតាលីលើការផ្ទេរដោយឥតគិតថ្លៃពី Arsenal ក្នុងខែ កក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំដែលមានតម្លៃ ៣២៥,០០០ ផោនក្នុងមួយសប្តាហ៍។
អតីតកីឡាករ Cardiff City បានបង្ហាញខ្លួន ៧០ លើកក្នុងការប្រកួតទាំងអស់សម្រាប់ The Old Lady ដោយទាត់បញ្ចូលទីបាន ៦ គ្រាប់៕
ប្រភព៖ Sky Sport