Robert Lewandowski ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញរបស់ក្លិប Bayern Munich បានឈ្នះពានកីឡាករល្អបំផុត Best Fifa Men’s Player of the Year ប្រចាំឆ្នាំ២០២១។
កីឡាករវ័យ៣៣ឆ្នាំ បានឈ្នះពាននេះលើកទី២ ពីរឆ្នាំជាប់ៗគ្នា បន្ទាប់ពីស៊ុតបាន ៦៩គ្រាប់រដូវកាលមុន។ Lewandowski បានប្រជែងឈ្នះ Mohamed Salah របស់ក្លិប Liverpool និង Lionel Messi របស់ក្លិប PSG។ គួរបញ្ជាក់ថា Lewandowski បានបំបែកកំណត់ត្រា Gerd Muller រយៈពេល៤៩ឆ្នាំ ដោយស៊ុតបានច្រើនបំផុតក្នុងមួយឆ្នាំនៅ Bundesliga ៤៣គ្រាប់ ក្នុង ៣៤ប្រកួត។
Lewandowski បាននិយាយ កាលពីយប់មិញថា៖ “បើអ្នកសួរខ្ញុំកាលពីរឬបីឆ្នាំមុន ខ្ញុំអាចនិយាយថា ខ្ញុំពិតជាមិនអាចបំបែកកំណត់ត្រានេះបានទេ ដែលស៊ុតបានយ៉ាងច្រើនគ្រាប់នៅ Bundesliga។ ប៉ុន្តែពេលនេះ Muller (ស្លាប់ឆ្នាំ២០២១) មិននៅជាមួយយើងទៀតទេ ហើយខ្ញុំក៏សូមអរគុណដល់គាត់ ព្រោះបើគ្មានគាត់ ខ្ញុំក៏គ្មានកំណត់ត្រានេះដែរ”៕
ប្រភព៖ BBC