កីឡាករ Federico Chiesa របស់ក្លិប Juventus នឹងអវត្តមានប្រហែល ៧ ខែបន្ទាប់ពីទទួលការវះកាត់ជង្គង់។ នេះបើយោងតាមការបញ្ជាក់របសក្លិបអ៉ីតាលីកាលពីថ្ងៃអាទិត្យ។
Juve បានបញ្ជាក់ងា Chiesa វ័យ ២៤ ឆ្នាំត្រូវបានដំណើរការវះកាត់នៅទីក្រុង Innsbruck ប្រទេសអូទ្រីស ដើម្បីបង្កើតឡើងវិញនូវសរសៃចងខាងមុខនៅជង្គង់ខាងឆ្វេង។
ដោយក្លិបបន្ថែមថា ការវះកាត់នេះគឺជាជោគជ័យដ៏ល្អឥតខ្ចោះ។
កីឡាករអន្តរជាតិអុីតាលី Chiesa បានរងរបួសអំឡុងពេលវគ្គទី ១ នៃការប្រកួតរបស់ Juve យកឈ្នះ Roma ក្នុងលទ្ធផល ៤-៣ កាលពីពីរសប្តាហ៍មុន។
រូបគេទើបតែត្រលប់មកក្រុមវិញ បន្ទាប់ពីរងរបួសសាច់ដុំ។
Chiesa ដែលទាត់បញ្ចូលទី ៤ គ្រាប់របស់ក្លិបនៅរដូវកាលនេះ នឹងខកខានការប្រកួតរបស់ក្រុមជម្រើសជាតិអ៊ីតាលី ដើម្បីមានសិទ្ធិសម្រាប់ចូលរួមពានរង្វាន់ World Cup 2022 តាមរយៈវគ្គ Play-off ។
ក្រុមជើងឯកអឺរ៉ុប បានបរាជ័យក្នុងការកក់កៅអីដោយស្វ័យប្រវត្តិសម្រាប់ព្រឹត្តិការណ៍នៅប្រទេសកាតា ហើយនឹងធ្វើជាម្ចាស់ផ្ទះទល់នឹង North Macedonia នៅថ្ងៃទី ២៤ ខែមីនា៕
ប្រភព៖ BBC