Keita ​​ត្រឡប់​មក Liverpool ​​វិញ​ បន្ទាប់ពីហ្គីណេ ​ធ្លាក់ពី​ Africa Cup of Nations

​Naby Keita ​ខ្សែ​បម្រើ​​កណ្តាល ​​​នឹង​ត្រូវ​ត្រឡប់​មក​កាន់​ក្លិប​ Liverpool ​​វិញ បន្ទាប់ពី​ក្រុម​ជម្រើស​ជាតិ​របស់​គេ​ហ្គីណេ ធ្លាក់​ចេញ​ពី​ពាន​ Africa Cup of Nations នៅ​វគ្គ​១៦​ក្រុម ក្រោយ​ចាញ់​ក្រុម​​ជម្រើស​ជាតិ​ហ្គាំប៊ី ១-០។

គួរ​បញ្ជាក់​ថា Keita ​​បាន​ត្រឹម​តែ​អង្គុយ​មើល​ក្រុម​ជម្រើស​ជាតិ​របស់​គេ​ធ្លាក់​តែ​ប៉ុណ្ណោះ ​​ដោយសារ​​ប្រធាន​ក្រុម​រូប​នេះ ​​ជាប់​បម្រាម បន្ទាប់ពី​ទទួល​បាន​កាត​លឿង​២​ដង នៅ​វគ្គ​​​ចែក​ពូល។ យ៉ាងណាក្តី នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ Liverpool ​​វិញ ខណៈ​ដែល​ពួកគេ​កំពុង​តាម​ដាក់​សម្ពាធ​លើ​ក្រុម​កំពូល​តារាង Manchester City នៅ Premier League។ ហង្ស​ក្រហម ​​ត្រូវ​សម្រាក​រយៈពេល​២​សប្តាហ៍ មុន​ពេល​បើក​ទ្វារ​កីឡដ្ឋាន Anfield ​​ស្វាគមន៍ Cardiff City នៅ​ជុំ​ទី​៤ FA Cup ​​នា​ថ្ងៃ​អាទិត្យ ទី​០៦ ខែ​កុម្ភៈ៕

ប្រភព៖ Echo

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH