Mario Balotelli ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអ៉ីតាលី ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨

Mario Balotelli បានជាប់បញ្ជីឈ្មោះក្នុងក្រុមជម្រើសជាតិអ៉ីតាលីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ ខណៈម្ចាស់ជើងឯកទ្វីបអឺរ៉ុបគ្រោងសម្រាប់ការប្រកួតវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ World Cup។

អតីតខ្សែប្រយុទ្ធ Manchester City និង Liverpool វ័យ ៣១ ឆ្នាំរូបនេះមិនបានបង្ហាញខ្លួនសម្រាប់ប្រទេសរបស់គាត់ចាប់តាំងពីខែកញ្ញា ២០១៨។

Balotelli takes social media by storm with Turkish folk dance | Daily Sabah

Balotelli គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៣៥ នាក់ត្រូវបានគេដាក់ឈ្មោះឱ្យទៅជំរុំហ្វឹកហាត់រយៈពេល ៣ ថ្ងៃបន្ទាប់ពីទាត់បញ្ចូលទីបាន ៨ គ្រាប់ក្នុង ១៨ ប្រកួតលីកសម្រាប់ក្រុមទួរគី Adana Demirspor។

អ៊ីតាលី​ ត្រូវ​ប៉ះ ​ម៉ាសេដ្វានខាង​ជើង​ នៅ​ថ្ងៃ​ទី ​២៤ ខែ​មីនា ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ World Cup។

Italy vs. Spain: Mario Balotelli and More Azzurri Stars on Rise After Euro  2012 | Bleacher Report | Latest News, Videos and Highlights

Balotelli មានកំណត់ត្រាទាត់បញ្ចូលទីបាន ១៤ គ្រាប់ក្នុង ៣៦ ប្រកួតសម្រាប់អ៉ីតាលី ប៉ុន្តែរកបានត្រឹមតែ ៣ ដងចាប់តាំងពីការប្រកួតពានរង្វាន់ World Cup 2014។

ការបោះជំរុំហ្វឹកហាត់ក្នុងសប្តាហ៍នេះគឺជាឱកាសចុងក្រោយរបស់លោក Roberto Mancini ក្នុងការនាំកីឡាកររួមគ្នាមុនពេលការប្រកួត ​ម៉ាសេដ្វានខាង​ជើង​។

Balotelli scores as Montella gets first Adana Demirspor win - Football  Italia

Balotelli បានធ្វើការក្រោមការដឹកនាំរបស់លោក Mancini កាលពីដើមក្នុងអាជីពនៅ Inter Milan និង Manchester City៕

ប្រភព៖ BBC

Balotelli celebrates Italy recall with goal and assist - Football Italia

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH