Sevilla ​​ខិត​ជិត​ខ្ចី​ជើង​ Anthony Martial ពី Man Utd ​​បាន​ហើយ

Sevilla ​​​បាន​ខិត​ជិត​ដល់​ការ​ចុះ​កិច្ចសន្យា​ខ្ចី​ជើង​ Anthony Martial ​​បាន​ហើយ​ បន្ទាប់ពី​ពួកគេ​បាន​ដាក់​សំណើ ​​ហើយ​ក្លិប​បិសាច​ក្រហម Manchester United ​​បាន​យល់​ព្រម ​​កាល​ពី​​ថ្ងៃ​ចន្ទ​ម្សិល​មិញ។

ក្រុមការងារ​របស់​ក្លិប​ Man Utd ​​មិន​ចង់​ឱ្យ​ Martial ​​ចាក​ចេញ​នោះ​ទេ ប៉ុន្តែ​អ្នកចាត់ការ​ Ralf Rangnick បាន​បញ្ជាក់​ថា កីឡាករ​ជម្រើស​ជាតិ​បារាំង​ ចង់​ចាក​ចេញ​ដោយ​ខ្លួន​ឯង។ បើ​តាម ESPN ​​បាន​ឱ្យ​ដឹង​ថា ការ​ចរចា​រវាង​ក្លិប​ទាំង​ពីរ​ មាន​ភាព​វិជ្ជមាន​ ទោះ​បី​ជា Martial ​​ទើប​ចូល​លេង​ឱ្យ​ Man Utd ​​កាល​ឈ្នះ​លើ West Ham ​​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ក៏​ដោយ។ យ៉ាងណាមិញ ជំហរ​របស់​កីឡាករ​វ័យ​២៦​ឆ្នាំ គឺ​ពេញ​ចិត្ត​នឹង​ទៅ​លេង​ឱ្យ Sevilla នៅ​ La Liga ​​របស់​​អេស្ប៉ាញ៕

ប្រភព៖ Marca

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH