Smokin Jo Nattawuth ត្រូវបានដាក់ជំនួយបេក្ខភាពម្នាក់ដែលបានដកខ្លួន ដូច្នេះការប្រកួតខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight Kickboxing World Grand Prix វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានកីឡាករថៃពីរនាក់។

Smokin Jo Nattawuth vs Chngiz Allazov
នាថ្ងៃសុក្រ ទី២៨ ខែមករានេះ សមរភូមិ ONE: ONLY THE BRAVE នៅប្រទេសសិង្ហបុរីកីឡាករសង្ឃឹមខ្ពស់ Marat Grigorian បានបង្ខំចិត្តដកខ្លួនចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Prix ដោយសារបញ្ហាកូវីដ-១៩។
ដូច្នេះអ្នកប្រដាល់ថៃ Smokin Jo Nattawuth ត្រូវបានដាក់ជំនួស Marat Grigorian ដើម្បីប្រកួតជាមួយ Chngiz Allazov ដែលគូនេះស្ថិតក្នុងតំណែងគូឯករង ខណៈខ្លាកំណាចថៃ Sitthichai ត្រូវបានឡើងជាគូឯកជាមួយ Davit Kiria ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។
កីឡាករ Dovydas Rimkus ដែលត្រូវបានផ្គូផ្គងឲ្យប្រកួតជាមួយ Nattawut ពីដំបូងសម្រាប់គូបំរ៉ុង Grand Prix ត្រូវជួបដៃគូថ្មីមកពីរុស្ស៊ីគឺកីឡាករ Ivanw Kondratev។

Sitthichai vs Davit Kiria
ស្របពេលជាមួយគ្នានេះ អតីតជើងឯកពិភពលោក Zebaztian Kadestam ក៏បង្ខំចិត្តដកខ្លួនដោយហេតុផលកូវីដ-១៩ដែរ។ ដូច្នេះដៃគូរបស់គេគឺកីឡាករជប៉ុន Hiroyuki Tetsuka ត្រូវប្រកួតជាមួយអ្នកថ្មី Edson Marques ដែលមានប្រវត្តិប្រកួតឈ្នះ៩ដង និងចាញ់តែ១ដងប៉ុណ្ណោះ។
សមាសភាពគូប្រកួតទាំងអស់ជាផ្លូវការនៅសមរភូមិ ONE: ONLY THE BRAVE
- Sitthichai Sitsongpeenong vs. Davit Kiria (ខ្សែក្រវាត់ World Grand Prix)
- Jo Nattawut vs. Chingiz Allazov (ខ្សែក្រវាត់ World Grand Prix)
- Kim Jae Woong vs. Tang Kai (គុនចម្រុះ)
- Ruslan Emilbek Uulu vs. Zhang Lipeng (គុនចម្រុះ)
- Rade Opacic vs. Francesko Xhaja (ឃីកបុកសីង)
- Hiroba Minowa vs. Jarred Brooks (គុនចម្រុះ)
- Ivan Kondratev vs. Dovydas Rimkus (ខ្សែក្រវាត់ World Grand Prix បំរ៉ុង)
- Tatsumitsu Wada vs. Wang Shuo (គុនចម្រុះ)
- Edson Marques vs. Hiroyuki Tetsuka (គុនចម្រុះ)
- Anderson Silva vs. Paul Elliott (គុនចម្រុះ)
- Purev Otgonjargal vs. Micael De Jesus (គុនចម្រុះ)