ខ្សែបម្រើ ធារី ចន្ថាប៊ីន ដែលបច្ចុប្បន្នជាទូចសុច្ឆន្ទៈរបស់វិបសាយ FAFA212 បានថ្លែងអំពីការប្រកួតប្រជែងខ្ពស់សម្រាប់លីគឆ្នាំ ២០២២ (Cambodian Premier League) ទោះមានត្រឹម ៨ ក្រុមក៏ដោយ។
ខ្សែបម្រើវ័យ ៣០ ឆ្នាំរបស់វិសាខា បានថ្លែងប្រាប់ថា ៖«លីគកំពូលឆ្នាំ ២០២២ នេះ គឺ ល្អ និង ប្រកបដោយគុណភាព។ ក្រុមកំពូលៗទាំង ៨ នឹងប្រជែងគ្នាយ៉ាងស្វិតស្វាញ។ ដូច្នេះ វាជារឿងលំបាកមួយក្នុងដំណើរឆ្ពោះទៅរកជើងឯក។ ខ្ញុំបានកត់សម្គាល់ឃើញថា ក្រុមនីមួយៗ បាននាំចូលកីឡាករល្អៗ។ ហើយ Cambodian Premier League ពេលនេះ គឺ ស្រូបបាននូវការចាប់អារម្មណ៍ពីសំណាក់កីឡាករបរទេសដ៏មានគុណភាពជាច្រើនផងដែរ»។
CPL ប្រើរូបមន្តលេង ៣ ជុំសម្រាប់ក្រុមកំពូលទាំង ៨។ ជំហានបន្ទាប់ គេយកក្រុមចំណាត់ថ្នាក់កំពូលទាំង៤ បន្ទាប់ពីប្រកួតចប់ ៣ជុំ ដើម្បីប្រកួត ២ ជុំថែមទៀតដើម្បីស្វែងរកជើងឯករដូវកាល ២០២២។
កូនខ្មែរ កើតនៅបារាំងរូបនេះបានថ្លែងអំពីការត្រៀមខ្លួនផងដែរថា ៖«រដូវកាលថ្មី យើងមានបន្ថែមគ្រូបង្វឹកថ្មី ប៉ុន្តែ គោលដៅរបស់យើងនៅតែដដែល។ យើងនឹងធ្វើការងារឲ្យខ្លាំងក្លាដើម្បីស្វែករកជើងឯក ដែលយើងចូលរួមប្រកួត»។
ក្នុងអាជីពបាល់ទាត់ ធារី បានកាន់ពានលីគកំពូលជាមួយភ្នំពេញក្រោនពីរលើក និង ពានសម្ដេច ហ៊ុន សែន ឆ្នាំមួយលើកកាលឆ្នាំ ២០២១កន្លងទៅជាមួយវិសាខា។
គួរបញ្ជាក់ថា ធារី ចន្ថាប៊ីន គឺជាអតីតយុវជនក្លិប RC Strasbourg ដែលកំពុងលេងឲ្យ Ligue 1 របស់បារាំង។ តាំងពីឆ្នាំ ២០១២ មកគេប្រឡូកលេងបាល់ទាត់អាជីពឲ្យក្លិបជាច្រើនដូចជា ភ្នំពេញក្រោន, Krabi របស់ថៃ,អគ្គិសនីកម្ពុជា (ខ្ចីជើង), Terengganu របស់ម៉ាឡេស៊ី,Sukhothai របស់ថៃ, Perak របស់ម៉ាឡេស៊ី និង ចូលរួមវិសាខា រដូវកាលមុនរហូតដល់បច្ចុប្បន្ន។
👉🏻 នាំមកជូនដោយ FAFA212
👉🏻 FAFA212 ជាវិបសាយភ្នាល់កីឡាដ៏មានទំនុកចិត្តនៅកម្ពុជា
👉🏻 ព័ត៌មានបន្ថែមសូមទាក់ទងសេវាបំរើអតិថិជន ២៤ ម៉ោង
👉🏻 Telegram: t.me/fafa212kh8
👉🏻 Phone: 015 618 212 / 061 602 212
👉🏻 website: HTTPS://FAFA212KM.COM
ដោយ SR