មូលហេតុ​​ដែលគ្មាន​ការ​ប្រកួត​ Premier League ​​សប្តាហ៍​នេះ​

នៅ​លីគ​កំពូល​អង់គ្លេស​ Premier League ​​នឹង​គ្មាន​ការ​ប្រកួត​បាល់ទាត់​នោះ​ទេ ដោយសារ​តែ​ការ​សម្រាក​រដូវ​​រងារ ដែល​​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជា​លើក​ដំបូង​ ​​កាល​ពី​រដូវ​កាល ​២០១៩-២០២០។

​ការ​សម្រាក​នេះ គឺ​បន្សល់​ទម្លាប់​មក​ពី​រដូវ​កាល​មុន​ ខណៈ​ដែល​ពេល​នោះ ​​ដោយសារ​តែ​ការ​រីករាល​ដាល​នៃ​កូវីដ-១៩ ​​ធ្វើ​ឱ្យ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស សម្រេច​សម្រាក​​រយៈពេល​ខ្លី ដើម្បី​ការពារ​កីឡាករ​ពី​មេរោគ​ឆ្លង និង​​ការពារ​បញ្ហា​របួស​ផង ព្រោះ​ប្រកួត​មមារ​ញឹក​ពេក។ ការ​សម្រាក​នេះ ចាប់​ផ្តើម​​នៅ​​ថ្ងៃ​ទី​២៤ ខែ​មករា ​ដែល​កីឡាករ​ទាំង​អស់​ អាច​សម្រាក​បាន​ច្រើន​ មុន​ពេល​​ទៅ​ប្រកួត​អន្តរជាតិ​នៅ​សប្តាហ៍​ក្រោយ៕

ប្រភព៖ Goal

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH