អតីតកំពូលអ្នកប្រដាល់សកលទម្ងន់ធ្ងន់ Mike Tyson បានទម្លាយភាពស្ងប់ស្ងាត់ជាលើកដំបូង ចាប់តាំងពីមានព័ត៌មានលេចឡើងពីការផ្គូផ្គងលោកឲ្យប្រកួតជាមួយតារា YouTube កីឡាករ Jake Paul។
លោក Mike Tyson បានព្យាយាមស្វែងរកការបំភ្លឺអំពីពាក្យចរចាមអារ៉ាមពីការប្រកួតដែលតម្លៃ៤៨លានដុល្លារអាមេរិករវាងលោក និង Jake Paul។ តាមព័ត៌មានលេចឡើងកាលពីយប់ថ្ងៃចន្ទ ទី១៧ ខែមករា កន្លងទៅនេះថា បុរសវ័យចំណាស់ និងបុរសវ័យក្មេងបានឈានដល់កិច្ចព្រមព្រៀបលើការប្រកួតដែលមានទឹកប្រាក់ច្រើនលានដុល្លារហើយ បើទោះជាគម្លាតខុសគ្នាឆ្ងាយរវាងអាយុ និងបទពិសោធឡើងសង្វៀនក៏ដោយ។

លោក Mike Tyson
ព័ត៌មានបានបញ្ជាក់ថា បុរសកណ្តាប់ដៃដែល Mike អាយុ៥៥ឆ្នាំដែលប្រកួតសម្តែងចុងក្រោយកាលពីឆ្នាំ២០២០ អាចប្រកួតជាមួយតារា YouTube អាយុ២៥ឆ្នាំដើមឆ្នាំនេះ។ លោក Tyson និង Paul បានថតរូបជាមួយគ្នាកាលពីមុន ប៉ុន្តែមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកគាំទ្រប្រដាល់សកលនៅពេលវាត្រូវបានគេលើកឡើងថា ពួកគាត់ប្រកួតគ្នា។
ឥឡូវនេះ អតីតស្តេចប្រដាល់ទម្ងន់យក្សបានបញ្ជាក់ពីការពិតក្នុងការផុសនៅលើបណ្តាញសង្គមមួយ។ ឆ្លើយតបទៅនឹងព័ត៌មានថា លោកបានព្រមព្រៀងប្រកួតជាមួយ Paul លោក Tyson បាននិយាយថា ៖«នេះគឺថ្មីចំពោះខ្ញុំ។ ខ្ញុំបានឃើញ Jake នៅ St. Barths ហើយគាត់មិននិយាយរឿងហ្នឹងទេ»។
កាលពីខែធ្នូ Jake បាននិយាយថា ៖«ពេលខ្ញុំអង្គុយជាមួយលោក Mike Tyson នៅលើផលខេសរបស់លោក។ គាត់ពិតជាឆ្លាត និងពូកែ ហើយអង្គុយទល់មុខខ្ញុំប្រហែលជា២០នាទីដើម្បីផ្តល់ចំណេះដឹង»៕

តារា YouTube កីឡាករ Jake Paul
ប្រភព៖ dailystar