ក្លិបបិសាចក្រហម Manchester United កំពុងពិចារណាចង់តែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការពេញសិទ្ធិក្នុងរយៈពេលវែង បន្ទាប់ពីបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ ដឹកនាំក្រុមបានល្អក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នមួយរយៈកន្លងមកនេះ។
បើតាម The Sun បានឱ្យដឹងថា ពេលនេះ Man Utd ផ្អាកការស្វែងរកអ្នកចាត់ការថ្មីទៀតហើយ និងកំពុងត្រៀមតែងតាំងអ្នកចាត់ការ Rangnick ឱ្យក្លាយជាអ្នកចាត់ការពេញសិទ្ធិតែម្តង។ អតីតអ្នកចាត់ការក្រុម RB Leipzig រូបនេះ បានឡើងដឹកនាំ Man Utd បណ្តោះអាសន្ន រហូតដល់ចប់រដូវកាលនេះ។ បើសិនជាលោកដឹកនាំបានល្អនៅចុងរដូវកាល នោះនឹងបានឱកាសក្លាយជាអ្នកចាត់ការពេញសិទ្ធិ ដឹកនាំបន្តនៅរដូវកាលក្រោយៗទៀត៕
ប្រភព៖ Goal