ក្លិបយក្សបារាំង Paris Saint-Germain បានចាត់ទុកខ្សែបម្រើ Paul Pogba របស់ក្លិប Manchester United ជាគោលដៅធំ នៅរដូវក្តៅខាងមុខនេះ។ នេះបើតាមសារព័ត៌មានបារាំង L’Equipe។
ក្រុមជើងខ្លាំងនៅ Ligue 1 មួយនេះ កំពុងបារម្ភខ្លាចបាត់បង់ Kylian Mbappe ដោយគ្មានតម្លៃខ្លួននៅចប់រដូវកាលនេះ ព្រោះមិនទាន់ព្រមព្រៀងគ្នាលើកិច្ចសន្យាថ្មី។ ទោះយ៉ាងណា ពួកគេបានសម្លឹងឃើញតារាដែលឈ្នះពាន World Cup ជាមួយជម្រើសជាតិបារាំងម្នាក់ទៀត Pogba ហើយ ខណៈដែលខ្សែបម្រើរូបនេះ ក៏នឹងបញ្ចប់កិច្ចសន្យាជាមួយ Man Utd នៅចប់រដូវកាលនេះ៕
ប្រភព៖ Goal