ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម ២៣ឆ្នាំ នឹងចាប់ផ្តើមហ្វឹកហាត់ក្នុងរយៈពេលពីរថ្ងៃ ខណៈដែលពួកគេត្រៀមការពារតំណែងជើងឯកក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 នៅប្រទេសកម្ពុជា។
លទ្ធផលវិជ្ជមានរបស់ប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ ក្រុមបានស៊ុតបាល់បញ្ចូលទីឈ្នះលើទីម័រខាងកើត – ជ័យជម្នះ 4-1 និង 3-0 នៅកោះបាលីក្នុងអំឡុងការប្រកួត FIFA Match Day ថ្មីៗនេះ ហើយវាជាកម្លាំងចិត្តមួយជួយឱ្យពួកគេរក្សាការពារតំណែងជើងឯកបាន។
គ្រូបង្វឹកជនជាតិឥណ្ឌូនេស៊ី លោក Shin Tae-yong បានកោះហៅកីឡាករ U23 សរុបចំនួន ១៣នាក់ទៅកាន់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីឈុតធំ សម្រាប់ការប្រកួតពីរប្រកួតជាមួយទីម័រខាងកើត។Tae-yong បាននិយាយថា៖
“រហូតដល់ថ្ងៃទី ៣ ខែកុម្ភៈ កីឡាករនឹងចូលរួមជាមួយក្លឹបរៀងៗខ្លួន។ បន្ទាប់ពីនោះ ពួកគេនឹងត្រលប់ទៅក្រុមជម្រើសជាតិឥណ្ឌូនេស៊ីវិញ” ។ ក្នុងចំណោមកីឡាករដែល Tae-yong នឹងពឹងផ្អែកលើការដឹកនាំការប្រជែងរបស់ខ្លួននៅកម្ពុជាមាន Alfeandra Dewangga, Pratama Arhan និង Ramai Rumakiek។
ជាមួយគ្នានេះផងដែរ គ្រូបង្វឹករបស់កូរ៉េខាងត្បូងក៏បានកោះហៅកីឡាករ U18 ពីររូបគឺ Marselino Ferdinand និង Ronaldo Kwateh មកកាន់ក្រុមផងដែរ។ សម្រាប់ AFF U23 Championship 2022 ឥណ្ឌូនេស៊ី ស្ថិតក្នុងពូល B ប៉ះ ម៉ាឡេស៊ី ឡាវ និងមីយ៉ាន់ម៉ា។ ពូល A មានកម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងប្រ៊ុយណេ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី