មិត្ត​រួម​ក្រុម​ Liverpool ​ប៉ះ​គ្នា! ​​Salah ​ជួប Mane ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​ AFCON

ក្រុម Salah ​ជួប Mane ​ ពោល​ អេហ្ស៊ីប ​ជួប សេណេហ្កាល់​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​ AFCON (Africa Cup of Nations) នា​ថ្ងៃ​ចន្ទ ទី ៧ កុម្ភៈ ខាង​មុខ បន្ទាប់​ពី អេហ្សីប យក​ឈ្នះ ​ម្ចាស់​ផ្ទះ កាមេរូន ដោយ​លទ្ធផល ៣-១ ​។ ​​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​យប់​មិញ ​មិន​មាន​ការ​ទាត់​បញ្ចូល​ទី​គ្នា​ទេ​ ​​ដោយ​ ០-០ រហូត​ដល់​ចប់​​ម៉ោង​បន្ថែម ១៥ នាទី​ពីរ​ដង។

ក្រុម​​សេណេហ្កាល់ យក​ឈ្នះ ប៊ឺគីណា ហ្វាស៊ូ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ៣-១ កាល​ពី​ម្សិលមិញ។ គួរ​ដឹង​ថា ​ក្រុម​អេហ្សីប ជា​ក្រុម​​ជោគជ័យ​ជា​ង​គេ​នៅ​ពាន​រង្វាន់​​បាល់ទាត់​ប្រចាំ​ទ្វីប​អាហ្វ្រិក​មួយ​នេះ ​ដោយ​ឈ្នះ​ពាន ៧ ដង។ ​ចំណែក​ក្រុម​ការពារ​តំណែង​ជើង​ឯក អាល់ហ្សេរី ធ្លាក់​តាំង​ពី​វគ្គ​ចែក​ពូល​ឆ្នាំ​នេះ៕

 

 

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH