Bilbao ​​ទម្លាក់​ Real Madrid ​​​ពី​ Copa del Rey ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ

ខ្សែ​បម្រើ​ Alex Berenguer ​​បាន​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​នៅ​នាទី​៨៩ ​​ជួយ​ឱ្យ​ Athletic Bilbao ​​​ទម្លាក់​ Real Madrid ​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ពាន Copa del Rey ​​​​បាន​សម្រេច​កាល​ពី​យប់​មិញ។

Bilbao ​​នឹង​បន្ត​​​ការ​ស្វែង​រក​កៅអី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ជា​លើក​ទី​៣​រដូវ​កាល​ជាប់ៗ​គ្នា ​​ហើយ​បាន​ក្លាយ​ជា​ក្រុម​ទី​២ បន្ទាប់ពី Real Zaragoza ​​ដែល​អាច​ទម្លាក់​ Real Madrid និង​ Barcelona ​​​​ចេញ​ពី​ពាន​រង្វាន់​ក្នុង​រយៈពេល​មួយ​រដូ​វកាល។ បរាជ័យ​នេះ​ បាន​ធ្វើ​ឱ្យ​ Real ​​បញ្ចប់​ក្តី​សង្ឃឹម​ចង់​ឈ្នះ​ពាន​ក្នុង​ស្រុក​ទាំង​ពីរ។ Valencia, Real Betis និង​ Rayo Vallecano ​នឹង​ចូល​រួម​ជាមួយ​ Bilbao ​​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ៕

ប្រភព៖ BBC

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH