Manchester United ជាក្លិបចំណាយច្រើនជាងគេលើទីផ្សារដោះដូរកីឡាករក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ

យោងតាមវិទ្យាស្ថានស្រាវជ្រាវដែលមានមូលដ្ឋាននៅប្រទេសស្វីស CIES Football Observatory បានឱ្យដឹងថា Manchester United មានការបាត់បង់ការផ្ទេរដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុបក្នុងទសវត្សរ៍ចុងក្រោយនេះ។

ចាប់តាំងពីឆ្នាំ២០១២ United មានការចំណាយអវិជ្ជមានច្រើនជាង ១ ប៊ីលានអឺរ៉ូ ដែលច្រើនជាងគូប្រជែង Manchester City ។

Cristiano Ronaldo key as Manchester United strike late to beat Villarreal - Football Espana

ការសិក្សាបានបង្ហាញថា បិសាចក្រហម បានចំណាយប្រាក់ ១,៥៤៥ ប៊ីលានអឺរ៉ូលើការផ្ទេរដែលធ្វើឱ្យ ៤៧០ លានអឺរ៉ូត្រឡប់មកវិញនៅក្នុងការលក់កីឡាករ។

ក្លិប Premier League ចំនួន ១៤ ស្ថិតក្នុងក្រុមកំពូលទាំង ២០។

Manchester United receives double boost as two of their key players return to training ahead of their Premier League match | Intel Region

United បានបំបែកកំណត់ត្រាផ្ទេរនៅ Premier League នៅពេលដែលក្លិបបានចុះហត្ថលេខាលើ Paul Pogba ក្នុងឆ្នាំ២០១៦ ក្នុងតម្លៃ ៨៩,៥៥ លានផោន ហើយគ្រោងនឹងមិនមានការត្រលប់មកវិញសម្រាប់ខ្សែបម្រើរូបនេះដែលកិច្ចសន្យានឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

ការចុះហត្ថលេខាដែលមានតម្លៃថ្លៃផ្សេងទៀតរួមមាន Anthony Martial ៣៦ លានផោន ក្នុងឆ្នាំ២០១៥ និង Donny van de Beek ៤០ លានផោន ក្នុងឆ្នាំ២០២០។ កីឡាករទាំងពីរបានចាកចេញក្នុងលក្ខខ័ណ្ឌខ្ចីក្នុងទីផ្សារដោះដូរកីឡាករខែមករា។

Fresh photos of Man United's 2022/23 home jersey leak online

ម្ចាស់ជើងឯក Premier League ក្លិប Manchester City ឈរនៅលេខរៀងទី ២ ក្នុងតារាងជាមួយនឹងការចំណាយសុទ្ធ ៩៨៤ លានអឺរ៉ូ។ City បានចំណាយ ១,៦៩៩ ប៊ីលានលានអឺរ៉ូលើកីឡាករក្នុងទសវត្សរ៍មុន ប៉ុន្តែបានលក់ត្រលប់មកវិញជាមួយទឹកប្រាក់ ៧១៥ ប៊ីលានអឺរ៉ូ។

Paris St-Germain ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយបាត់បង់ ៩១៤ លានអឺរ៉ូ និង Barcelona លេខ ៤ ដែលមាន ៦៥០ លាន។ Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ជាមួយនឹងការបាត់បង់ ៥៨៣ លាន៕

ប្រភព៖ BBC

Manchester United have been given a new target for 2022 under Ralf Rangnick - Manchester Evening News

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH