Cambodian Premier League និង Cambodian League 2 នឹងចាប់ផ្ដើមនៅថ្ងៃទី ៥ ខែ មីនា ខាងមុខ ស្របពេលក្លិបនីមួយៗបានរៀបចំក្រុមរបស់ខ្លួនហូរហែ។ ក្នុងនោះ ក្លិបមួយចំនួនចូលរួមប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី និង នាំចូលកីឡាករបរទេសរបស់ខ្លួន។ មានរឿងខ្លះទៀតដែលត្រូវដឹងមុនលីគ២០២២ ចាប់ផ្ដើមដូចខាងក្រោម៖
១-នៅថ្ងៃទី ១០ កុម្ភៈ ចាប់ពីម៉ោង ៨:៣០ ព្រឹក មានកម្មវិធីសម្ពោធក្រុមហ៊ុន Cambodian Premier League (CPL) ជាផ្លូវការ និង ស្លាកសញ្ញាឡូហ្គោ (Logo) លីគ១ និងលីគ២ នៅឯសណ្ឋាគារ Emion Hotel រាជធានីភ្នំពេញ
២-បន្ទាប់ពីការសម្ពោធក្រុមហ៊ុន CPL ក៏មានការចាប់ឆ្នោតគូប្រកួត Cambodian Premier league និង Cambodia League 2 ផងដែរ
៣-អ្នកសារព័ត៌មានមួយចំនួន នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីសម្ពោធ និង ការចាប់ឆ្នោតនេះ។
ដោយ SR