សំដី Honda មួយឃ្លេនេះបញ្ជាក់ពីទំហំទឹកចិត្តរបស់គាត់ស្រឡាញ់ក្រុមកម្ពុជាយ៉ាងណា

លោក​ Keisuke Honda អ្នក​ចាត់​ការ​ទូទៅ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​មក​ដល់​ប្រទេស​កម្ពុជា​ពីរ​បី​ថ្ងៃ​ហើយ​ដើម្បី​នាំ​ក្រុម U23 កម្ពុជា​ក្នុង​ការ​ប្រកួត​ជើង AFF U23 Championship 2022 នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​ហើយ​ដែល​កម្ពុជា​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ពេល​មក​ដល់​កម្ពុជា និង​ដឹក​នាំ​ក្រុម U23 ហ្វឹក​ហាត់​នៅកីឡដ្ឋាន​ភ្នំពេញ​ក្រោន លោក​ចាត់​ការ​សញ្ជាតិ​ជប៉ុន​បាន​បង្ហោះ​លើផេក​ផ្លូវ​ការ​របស់​ខ្លួន​ថា «Long time no see Cambodia! ឬ​មាន​ន័យ​ថា ខាន​ជួប​គ្នា​យូរ​ហើយ​កម្ពុជា»។

សំដី​របស់​លោក​បានបង្ហោះ​កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី​១០ ខែ​កុម្ភៈ​ម្សិល​មិញ​នេះ​ស្រប​ពេល​ដែល​លោក​​ដឹក​នាំ​ក្រុម​កម្ពុជា​ហ្វឹក​ហាត់​ត្រៀម​ការ​ប្រកួត​បើក​ឆាក​ទល់​នឹង​ក្រុម​ U23 ព្រុយណេ នា​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ការ​ដឹក​នាំ​ប្រកួត​នេះ​គឺ​អាច​ជា​ការ​វាយ​តម្លៃ និង​ធ្វើ​តេស្ត​សំខាន់​មួយ​ទៀតលោក Honda មុន​ពេល​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម ចូល​មក​ដល់​។ ជា​ពិសេស​គោល​ដៅ​សំខាន់​សម្រាប់​សហព័ន្ធ ក្រុម​គ្រូ​បង្វឹក និង​កីឡាករ​ទាំង​មូល​ផ្តោត​សំខាន់​លើ​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។

និយាយ​ពី AFF U23 Championship នេះ​វិញ ក្រុម U23 កម្ពុជា​ហាក់​មាន​អំណោយ​ផល​ក្នុង​ការ​ឡើងទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ចាប់​ឆ្នោត​ក្នុង​ពូល​ជួប​ក្រុម​ដែល​មាន​កម្រិត​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា។

ពូល A

  • កម្ពុជា (ម្ចាស់​ផ្ទះ)
  • ទីម័រ​ខាង​កើត
  • ហ្វីលីពីន
  • ព្រុយណេ

ពូល B

  • ឥណ្ឌូណេស៊ី
  • ម៉ាឡេស៊ី
  • មីយ៉ាន់ម៉ា
  • ឡាវ

ពូល C

  • ថៃ
  • វៀតណាម
  • សិង្ហបុរី
  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH