ក្រុម U23 ឆ្នាំកម្ពុជា យកឈ្នះក្រុម U23 ហ្វីលីពីន ដោយលទ្ធផល ១-០ ក្នុងការប្រកួតសន្សំពិន្ទុលើកទី២ក្នុងពូល A ជើងឯក AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
គ្រាប់បាល់ជ័យជម្នះរបស់កម្ពុជារកបានដោយកីឡាករវ័យក្មេងជាងគេសម្រាប់កម្ពុជា ស៊ីន សុវណ្ណមករា នៅនាទី៨១។
ដូច្នេះកម្ពុជាមាន៦ពិន្ទុបន្តឈរលើកំពូលតារាងពូល A ដោយសង្ឃឹមខ្ពស់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតចុងក្រោយ កម្ពុជាត្រូវការត្រឹមស្មើនឹងទីម័រខាងកើតក៏ឈរលើកំពូលតារាងឡើងទៅវគ្គ៤ក្រុមចុងក្រោយ។
ពិន្ទុបណ្តោះអាសន្ន ពូល A
- កម្ពុជា មាន ៦ពិន្ទុ
- ទីម័រខាងកើត មាន៤ពិន្ទិ
- ហ្វីលីពីន មាន ១ពិន្ទុ
- ព្រុយណេ មាន ០ពិន្ទុ