កំណត់​ត្រា​​ខ្សែការពារ សារ៉េត គ្រីយ៉ា ទូត​សុច្ឆន្ទៈ FAFA999 មុន​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម

ថ្មីៗ​នេះ ខ្សែការពារ​របស់​ព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា ​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​របស់​  FAFA999 ដែល​ជា​វិបសាយ​តែ​មួយ​គត់​មាន​ទំនុក​ចិត្ត​ខ្ពស់​​។ ខ្សែ​ការពារ​ស្ដាំ​រូប​នេះ​​​កំពុង​ត្រៀម​ខ្លួន និង​ហ្វឹកហាត់​ជា​មួយ​ក្រុម​យ៉ាង​ស្វាហាប់​ដើម្បី​ស្វាគមន៍​រដូវ​កាល​ថ្មី ​ដែល​មាន​ការ​​​ប្រកួត​ប្រជែង​កាន់​​ខ្លាំង​ក្លា​ជាង​មុន​ចាប់​ពី​ថ្ងៃ​ទី ៥ ខែ មីនា ខាង​មុខ។

ក្នុង​ពានបើក​រដូវ​កាល​នៅ​ទឹក​ដី​ខេមបូឌាអ៊ែរវ៉េ គ្រីយ៉ា​ ​បាន​បញ្ជូន​បាល់​មួយ​គ្រាប់​ឲ្យ​មិត្ត​រួម​ក្រុម​តែត​បញ្ចូល​ទី ពេល​ឈ្នះ​អង្គរថាយហ្គឺរ ២-០ សម្រាប់​ការ​ប្រកួត​យក​តំណែង​លេខ​៣។

ខ្សែ​ការពារ​វ័យ ២៥ ឆ្នាំ​រូប​នេះ​ជា​កម្លាំង​សំខាន់​មិន​អាច​ខ្វះ​បាន​តាម​រយៈ​ការ​បង្ហាញ​ខ្លួន ១៧ លើក​រដូវ​កាល​មុន​ឲ្យ​ព្រះខ័នរាជស្វាយ​រៀង​ក្នុង​ចំណោម ១៩ ប្រកួត និង រួម​ចំណែក​ឲ្យ​ក្រុម​ឈរ​លំដាប់​ថ្នាក់​លេខ​២។

  • ស្ថិតិ​ប្រកួត​របស់​ គ្រីយ៉ា កាល​ឆ្នាំ ២០២១៖
  • បង្ហាញ​ខ្លួន ១៧ លើក
  • ជាប់​ជម្រើសដំបូង ១៦ ដង
  • លេង​៩០ពេញ ចំនួន ១៣ លើក
  • សរុប​​រយៈ​ពេល​លេង​ចំនួនប្រមាណ ១៣៦៨ នាទី
  • បញ្ជូន​បាល់​ឲ្យ​ដៃ​គូ​ទាត់​បញ្ចូល​ទី ២ ដង

គ្រីយ៉ា ដែល​មាន​កម្ពស់​ ១,៧៥ ម៉ែត្រ​នោះ​លេង​ខ្សែ​ការពារ​ស្ដាំ កណ្ដាល ឬ ឆ្វេង​អាស្រ័យ​លើ​តាក់ទិក​របស់​គ្រូ​បង្វឹក​ចង់​បាន។​ ​រឿង​ពិសេស​មួយ​ទៀត គេ​អាច​​ជួយ​កុង​ឡើង​ជួយ​​​ទៅ​តំបន់​ប្រយុទ្ធ និង​ចុះ​ជួយ​ការពារ​វិញ​បាន​លឿន​ទៀត​ផង។

គេ​រួម​ចំណែក​ឲ្យ ព្រះខ័នរាជស្វាយ​រៀង​ឈ្នះ​ពាន​សម្ដេច ហ៊ុន សែន ឆ្នាំ ២០១៥ , ២០១៧ និង ​Cambodian League ឆ្នាំ ២០១៩។

គួរ​ដឹង​ថា សារ៉េត គ្រី ជាប់​ជម្រើសជាតិ​កម្ពុជា​​តាំង​ឈុត U16 កម្ពុជា​នៅ​ឆ្នាំ ២០១១ ក្នុង​កម្មវិធី AFF U16 Championship និង AFC U16 Championship,  U22 កម្ពុជា, U23 កម្ពុជា និង​ជម្រើសជាតិ​ រហូត​​ដល់​បច្ចុប្បន្ន។ គេ​ក៏​ជា​សមាជិក​ជួយ​ឲ្យ​កម្ពុជា​ឈ្នះ​កោះ​ហ្គាំ នៅ​វគ្គ​ជម្រុះ Playoff AFC Asian Cup ​កាល​ខែ​តុលា និង AFF Championship កាល​ខែ ធ្នូ​ផង​ដែរ៕

 

ដោយ SR

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH