អ្នកគាំទ្រកីឡាអេឡិចត្រូនិកនឹងទទួលបានភាពរីករាយនៅពេលព្រឹត្តិការណ៍ប្រកួតលីគអាជីព MPL-KH វគ្គ Spring Split នឹងចាប់ផ្តើមប្រកួតវគ្គវិលជុំសន្សំពិន្ទុនាថ្ងៃទី២៦ ខែកុម្ភៈនេះ។ ក្រុម៤ដែលជាប់ពីការប្រកួតជម្រុះគឺ Infamous LG, Divinity Saga, Team Max KH, និង Logic Esports ទទួលបានកៅអីមកវគ្គវិលជុំសន្សំនេះ បន្ទាប់ពីប្រកួតវគ្គជម្រុះពីថ្ងៃទី២ដល់២៥ ខែមករា។
ចាប់ដៃគូជាមួយក្រុមហ៊ុនទូរសព្ទ Smart និងគាំទ្រដោយបណ្តាញទំនាក់ទំនងសង្គម TikTok និងភេសជ្ជៈ Sting មានក្រុមជាង៤៦០បានចុះឈ្មោះចូលរួមប្រកួតក្នុងវគ្គជម្រុះដែលរៀបចំឡើងដោយក្រុមហ៊ុន MOONTON Games។
បន្ទាប់មកការប្រកួតជម្រុះយក២៥៦ក្រុមប្រជែងគ្នាឆ្ពោះទៅរកវគ្គ១៦ក្រុម មុនពេលប្រកួតយកក្រុមកំពូលទាំង៨ពីថ្ងៃទី២២-២៣ ខែកុម្ភៈ។ ក្រុមកំពូលទាំង៨ត្រូវប្រកួតប្រជែងគ្នាក្នុងវគ្គជម្រុះទៀតមុនពេលជ្រើសរើសយក៤ក្រុមចុងក្រោយគឺ Infamous LG, Divinity Saga, Team Max KH និង Logic Esports បានកៅអីទៅវគ្គវិលជុំសន្សំពិន្ទុ។
កៅអី៤ក្រុមផ្សេងទៀតគឺ Impunity KH, BURN Gaming, Diversity Gaming Quantum និងជើងឯកឆ្នាំចាស់ See You Soon ដែលជាក្រុមទាំងខ្លាំងមានឈ្មោះឈរចាំរួចជាស្រេចនៅវគ្គវិលជុំសន្សំពិន្ទុ។
ក្រុមទាំង៨វគ្គវិលជុំសន្សំពិន្ទុ
- Impunity KH (ឈរចាំ)
- BURN Gaming (ឈរចាំ)
- Diversity Gaming Quantum (ឈរចាំ)
- See You Soon (ឈរចាំ)
- Infamous LG (ជាប់វគ្គជម្រុះ)
- Divinity Saga (ជាប់វគ្គជម្រុះ)
- Team Max KH (ជាប់វគ្គជម្រុះ)
- Logic Esports (ជាប់វគ្គជម្រុះ)
ជាមួយគ្នានេះ អ្នកគាំទ្រនឹងបានជួបជាមួយលោក Harada Miki (អ្នកវិភាគ), លោក SENTO, KaKa42 (ពិធីករ), Mano Gaming, Kbeezz, Mengly Gaming និង Sea Neang Gaming មានវត្តមានក្នុងវគ្គនេះដែរ។
ភ្ញៀវកិត្តិយសពិសេសៗក៏នឹងត្រូវបានអញ្ជើញចូលរួមក្នុងការផ្សាយផ្ទាល់ប្រចាំសប្តាហ៍ដើម្បីផ្តល់ភាពរីករាយកាន់តែងស្ចារ្យដល់អ្នកទស្សនា។
សូមបញ្ជាក់ថា ការប្រកួតវិលជុំសន្សំ MPL-KH វគ្គ Spring Split ឆ្នាំ២០២២ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែមីនា ព្រមទាំងការប្រកួតវគ្គខ្វែង និងវគ្គផ្តាច់ព្រ័ត្រពីថ្ងៃទី៩ ដល់ទី២៤ ខែមេសា។
ប្រាក់រង្វាន់សរុប៤ម៉ឺនដុល្លារសម្រាប់ក្រុមជយលាភីដែលទទួលបានដូចខាងក្រោម
- លេខ១៖ ១៦ ០០០ ដុល្លារអាមេរិក
- លេខ២៖ ៨ ០០០ ដុល្លារអាមេរិក
- លេខ៣៖៥ ០០០ ដុល្លារអាមេរិក
- លេខ៤៖ ៣ ០០០ ដុល្លារអាមេរិក
- លេខ៥៖ ២ ០០០ ដុល្លារអាមេរិក
- លេខ៦៖ ២ ០០០ ដុល្លារអាមេរិក
- លេខ៧៖ ២ ០០០ ដុល្លារអាមេរិក
- លេខ៨៖ ២ ០០០ ដុល្លារអាមេរិក